ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារ សង្កាត់ច្បារអំពៅទី១និង ចៅសង្កាត់ណែនាំប្រជាជនគិតគូរថែរក្សាសុខភាពជាចម្បង

243

 

ភ្នំពេញ ៖ លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្បារអំពៅទី១និងលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានធ្វើការណែនាំទៅដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ទាំងអស់ស្នើរអោយពួកគាត់មានការគិតគូរខ្ពស់ដោយយកចិត្តទុកដាក់មើលថែទាំសុខភាព និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កានិងទប់ស្កាត់នៃការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩។
លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១និង លោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួតមានមតិលើកឡើងស្រដៀងៗគ្នាបែបនេះខណៈពេលអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយដល់ប្រជាជនទីទ័លក្រនិងជនចាស់ជរាគ្មានទីពឹងចំនួន៣០គ្រួសារដែលពួកគាត់រស់នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលព្រឹកថ្ងៃទី១៨ខែមេសា ឆ្នាំ២០២០ នេះនៅសាលាសង្កាត់ច្បារអំពៅទី១។
លោករស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅនិងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងក្នុងពិធីចែកអំណោយដោយបានធ្វើការណែនាំដល់បងប្អូនប្រជាជនបើមិនមានការចាំបាច់ទេ នោះគួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី១នាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ ថែទាំ សុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ កូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅនិងជាប្រធានក្រុមការងារសង្កាត់ច្បារអំពៅទី១បានអោយដឹងទៀតថាចំពោះអំណោយដែលចែកជូនប្រជាជនក្រីក្រនៅថ្ងៃនេះមាន ចំនួន៣០គ្រួសារដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ,ថវិកា និង របស់របរប្រើប្រាស់ផ្សេងៗជាច្រើនមុខឯទៀត។លោកប្រធានក្រុមការងារបន្តទៀតថាថ្វីត្បិតអំណោយដែលក្រុមការងារនិងលោកចៅសង្កាត់ផ្ដល់ជូនបងប្អូនប្រជាជនក្រីក្រនៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែនេះគឺជាវប្បធម៌នៃការចែករំលែកពោលគឺអ្នកមានលទ្ធភាពជួយឧបត្ថម្ភដល់អ្នកគ្មានលទ្ធភាពហើយក្នុងនោះប្រធានក្រុមការងារសង្កាត់ច្បារអំពៅទី១និងលោកចៅសង្កាត់ដោយមិនទុកអោយបងប្អូនរស់នៅដោយភាពឯកកោឡើយដោយតែងតែមានការគិតគូជានិច្ចតួយ៉ាងដូចជានៅពេលនេះអ៊ីចឹងគឺមកសាកសួរសុខទុក្ខនិងផ្ដល់អំណោយទុកដោះស្រាយជីវភាពប្រចាំថ្ងៃពេលជួបការខ្វះខាត។
គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះលោករស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ និង ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្បារអំពៅទី១បានផ្ដល់អំណោយជាអង្ករចំនួន១តោន ,មី,ប្រេងឆា,ទឹកត្រី ទឹកសុីអុីវ ថវិកា និង របស់របរប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀតដល់សាលាសង្កាត់ទុកសម្រាប់លោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួត សម្រាប់ទុកដោះស្រាយក្នុងការបែងចែកជូនដល់ប្រជាជនទីទ័ក្រនិងមន្រ្តីសង្កាត់ពេលពួកគាត់ជួបការលំបាកផ្នែកជីវភាពផងដែរ៕

y

អត្ថបទដែលជាប់ទាក់ទង