ថ្ងៃនេះ ពុំមានអ្នកជា និងពុំមានអ្នកឆ្លងថ្មី
ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ នេះ គឺសរុបអ្នកជាសះស្បើយមានចំនួន ១១០នាក់ ដដែល អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ ដដែល មិនមានបាត់បង់ជីវិត សរុបចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះ មានចំនួន ១២២នាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានផ្សាយព័ត៌មានថា រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី ២២ មេសា ២០២០ យើងពុំរកឃើញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសយើងមានចំនួន ១២២ករណី ដដែល និង មិនមានករណីជាសះស្បើយ សរុប ១១០នាក់ ដដែល ស្លាប់គ្មាន ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោក នៅបន្តរាតត្បាតខ្លាំងក្លានៅឡើយ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕