ធនាគារជាតិបានស្នើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្តល់ការបន្ធូរបន្ថយកម្រៃសេវា
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២០ខែមេសាកន្លងទៅនេះបានស្នើដល់គ្រប់បណ្តាញគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់ផ្តល់ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាននិង/ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនចាប់ពីចេញកាលបរិច្ឆេទនេះរហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០។
ការអំពាវនាវរបស់ធនាគារជាតិដូច្នេះធ្វើឡើងបន្ទាប់ពីវីរុសកូវីដ១៩បានបង្កជាវិបត្តិធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារនិងមីក្រូហិរញ្ញវត្ថុហើយមិនមានប្រាក់ចំណូលនៅអំឡុងពេលនេះ៕
