ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់បុរសជនសង្ស័យនិងថ្នាំញៀន៩កញ្ចប់

60

ភ្នំពេញ : កម្លាំងនគរបាលល្បាតពួនស្ទាក់ប្រទះឃើញបុរសជនសង្ស័យម្នាក់ជិះម៉ូតូស៊ុយសូគីនិចពណ៍សពាក់ស្លាកលេខកណ្ដាល១AB-៣៥៧២រកឃើញថ្នាំញៀន០៩កញ្ចប់តូចហេតុការនេះកើតឡើង កាលវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនសង្ស័យឈ្មោះ គោយ ឡុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

នគរបាលបានអោយដឹងថាកម្លាំងសហប៉ុស្តិ៍មានប៉ុស្តិ៍រដ្ឋបាលនិងព្រហ្មទណ្ឌខណ្ឌដើម្បីល្បាតក្នុងមូលដ្ឋានលុះដល់ម៉ោង១និង៣០នាទី នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រទះឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯងដោយមានពេលជួបសមត្ថកិច្ចបែរជាចង់បើកម៉ូតូគេចហើយនគរបាលសង្ស័យឃាត់ឆែកត្រួតពិនិត្យរកឃើញថ្នាញៀន០៩កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនដាក់ក្នុងប្រអប់ជ័រតូច១លាក់ទុកក្នុងកែបម៉ូតូក្រោយមកក៏ឃាត់ខ្លួនពីបទជួញដូរនូវសាធាតុញៀនខុសច្បាប់ ។បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យជាបណ្ដោះអាសន្នសិនរងចាំកសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការចាត់ការតាមនីតិវិធីបន្តតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង