ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត១គ្រឿងត្រូវភ្លើងឆេះខ្ទេច

52

កំពង់ចាម:ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង២០នាទីនៅលើផ្លូវជាតិលេខ៦ ចំណុច មុខមន្ទីរពេទ្យស្រុកបាធាយ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ កំពង់ចាម មានករណីអគ្គីភ័យមួយកើតឡើង ដោយរថយន្ត១គ្រឿងម៉ាកហុីណូពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A8193 បើកបរដោយឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឬស្សីវាលឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាង លើ បានវាក់និងកូនឡានបង្អង់ល្បឿនបត់ឆ្វេង ហើយបានចាប់ហ្វាំងពេលនោះ សឺមីរឺម៉កបានរុញបត់ក្បាលប៉ះនិងពីដុងប្រេងចំនួន០៣កានដែលដាក់នៅខាងក្រោកាប៊ីន បណ្តាលឲ្យធ្លាយឆេះតែម្តង។

ក្រោយពេលកើតហេតុភ្លាមលោកឧត្តមេសនីយ៍ទោ​ ឯម​កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បញ្ជាឱ្យ
លោកវរសេនីយ៍ឯក សំ ណាល់ អធិការស្រុកបាធាយ ដឹកនាំកម្លាំងចេញរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿងពន្លត់ទាន់ពេលប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត៕

អត្ថបទដែលជាប់ទាក់ទង