ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខរិះគន់ធ្ងន់ៗ លើលោកប្រធានាធិបតី ដូណាល់ ត្រាំ

85

អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខរិះគន់ធ្ងន់ៗ លើលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រប់គ្រងការឆ្លងរាលដាល នៃវីរុស Covid-19 មិនបានល្អ រហូតដល់វីរុសនេះ ឆ្លងរាលដាលនៅអាមេរិកច្រើនជាងគេ នៅលើពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។

លោក អូបាម៉ា បានចាត់ទុកការគ្រប់គ្រងវីរុស Covid-19 របស់លោក ត្រាំ ថា ជាមហន្តរាយមួយ សម្រាប់សហរដ្ឋអាមេរិក ខណៈដែលការឆ្លងរាលដាលនៃវីរុស Covid-19 នៅប្រទេសមហាអំណាចមួយនេះ បានកើនឡើងរហូតដល់ ១,៣៦៧,៦៣៨ករណី និងមនុស្សចំនួន ៨០,៧៨៧នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ។

គិតត្រឹមថ្ងៃចន្ទដដែលនេះដែរ ការឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ៤,១៧៩,៧២០ករណី និងមនុស្សចំនួន ២៨៣,៨៤៦នាក់ ខណៈដែលអ្នកជំងឺ Covid-19 ចំនួន ១,៤៩០,៤៩៦នាក់ បានជាសះស្បើយពីវីរុសនេះ៕

អត្ថបទដែលជាប់ទាក់ទង