ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន ៥ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

51

 

​កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​១២​ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជូន​មុខសញ្ញា​សង្ស័យ ចំនួន ៥ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា បង្ក្រាប​មុខសញ្ញា​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ១ លើក នៅ​ចំណុច​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ឃាត់ខ្លួន​បាន​ជនសង្ស័យ ១ នាក់ (​ប្រុស​) ដកហូត​មេ​តំ​ហ្វេ​តា​ម៉ី​ន ICE ឬ​ម៉ា​ទឹកកក ៣ កញ្ចប់ និង ៩ កំណាត់​ទុយោ​បំពង់​បឺត ស្មើនឹង ៦,២៦ ក្រាម ។

​ក្រោយពី​ធ្វើការ​សាកសួរ ក៏​ឈានដល់​ឃាត់ខ្លួន មុខសញ្ញា​សង្ស័យ​បាន​ចំនួន ៤ នាក់ (​ស្រី ១ នាក់​) បន្ថែមទៀត កាលពី​ល្ងាច ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រែក​ទី​១ ភូមិ​២ ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ដកហូត​មេ​តំ​ហ្វេ​តា​ម៉ី​ន ICE ឬ​ម៉ា​ទឹកកក ៦ កញ្ចប់​ធំ ស្មើនឹង ១៩៥,៣៤​ក្រាម និង​អាវុធ​កែច្នៃ ១ ដើម​រួម​នឹង​រំសេវ ២ ដប កាំបិត ពូថៅ និង​ឧបករណ៍​វិច​ខ្ចប់​ចែកចាយ និង​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​បច្ចុប្បន្ន មុខសញ្ញា​សង្ស័យ បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង