ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ស ខេង ជំរុញ​ឲ្យ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បន្ត​ព​ន្លឿ​ន​ការ​ឈានទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់ ការខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ទៅក្នុង​សេវា​ច្រក ចេញចូល​តែមួយ​

326

 

​ភ្នំពេញ​៖ សម្តេច ស ខេង បាន​ជំរុញ​ឲ្យ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បន្ត​ព​ន្លឿ​ន​ការ​ឈានទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់ ការខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ទៅក្នុង​សេវា​ច្រក ចេញចូល​តែមួយ ។ សម្ដេច បាន​ជំរុញ​បែបនេះ ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក​ព​.​ស​២៥ ៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​បាន​ពិភាក្សា​ពី​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ទី​ស្ដី ការ​ក្រសួងមហាផ្ទៃ​។
សម្ដេច​បាន​បញ្ជក់​ថា​៖ កិច្ចប្រជុំ​នៅថ្ងៃនេះ​គឺជា​ការបន្ត​កិច្ចពិភាក្សា​ដើម្បី​ឆ្លង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បន្ទាប់ពី​ក្រសួង​ក៏​ទើបតែ​បាន​ឆ្លង និង​អនុម័ត​ផែនការ សកម្មភាព​ប្រចាំឆ្នាំ​របស់​អគ្គស្នងការ​ដ្ឋា​ន នគរបាលជាតិ និង​អគ្គនាយកដ្ឋាន​មួយចំនួន​រួចមកហើយ ដើម្បី​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ចាត់ចែង​ការងារ និង​តួនាទី​របស់​អគ្គ​នីមួយៗ​។​
សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២០​នេះ ថ្វី​ដ្បិតថា យើង​គ្រប់គ្នា​បានដឹង​រួចមកហើយ​នូវ​ការ ប្រឈមមុខ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​អាចធ្វើឱ្យ​ផែនការ​សកម្មភាព​មួយចំនួន​មិនអាច​សម្រេច​ទៅបាន​តាម​ការគ្រោងទុក ប៉ុន្តែ​ការដាក់ចេញ​នូវ​ផែនការ​ជាក់លាក់ គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ក៏​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ ២០២១ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ដែរ​។​
ពាក់ព័ន្ធ​នឹង​ការងារ​អត្តសញ្ញាណ​កម្ម សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ជំរុញ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បន្ត​ព​ន្លឿ​ន​ការ​ឈានទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់ ការខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ទៅក្នុង​សេវា​ច្រកចេញចូល​តែមួយ​ដែល ពេលនេះ​កំពុង​អនុវត្តន៍​សាកល្បង និង​ការកសាង​ប្រព័ន្ធ​ផ្ទុក​គ្រប់គ្រង​ទិន្ន័យ និង​ធន ធាន​មនុស្ស ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង