ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​ ២៧ ឧសភា​ ពុំរកឃើញជំងឺកូវីដ-១៩​ ថ្មីទេ,​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល

179

 

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសថា រហូតដល់ម៉ោង​ ៨:០០ព្រឹក​ ថ្ងៃទី​ ២៧ ឧសភា​ ២០២០​ យើងពុំរកឃើញជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ចំនួនសម្រាកពេទ្យ២នាក់​ ជាសះស្បើយហើយ​ចំនួន១២២​នាក់​ និងស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យើងបានធ្វើតេស្តចំនួន​ 18607 ស្មើនឹង​ 1120 ក្នុង១លាននាក់៕

អត្ថបទដែលជាប់ទាក់ទង