ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​ ២៩​ ឧសភា​ ពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​

44

 

 

ភ្នំពេញ៖ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង ៨:០០ព្រឹក​ ថ្ងៃទី​ ២៩​ ឧសភា​ ២០២០​ យេីងពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ចំនួនសំរាកពេទ្យ២នាក់​ ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ និងស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 19457 ស្មេីនឹង​ 1172 ក្នុង១លាននាក់៕

អត្ថបទដែលជាប់ទាក់ទង