ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ​ចម្រុះ CHARLIE 20 បានធ្វើការ​ឃាត់ខ្លួន ក្មេងប្រុស​អាយុ​១៩​ឆ្នាំ ពាក់ព័ន្ធ​បទល្មើស​ឃាតកម្ម​ទៅលើ​កុមារ​អាយុ ៥​ឆ្នាំ​

46

 

​ភ្នំពេញ​៖ អង្គភាព​ការពារ​កុមារ (CPU ) បានប្រកាសថា ក្រុមការងារ​ចម្រុះ CHARLIE 20 ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើការ​ស៊ើបអង្កេត ទៅលើ​ករណី​ស្លាប់ ដោយ​លង់ទឹក​ទៅលើ​កុមារ​អាយុ ៥​ឆ្នាំ កាលពី​ឆ្នាំ​២០១៩​។​

​ដោយ​បានទទួល​ព័ត៌មាន​ថ្មី​បន្ថែម អង្គភាព​ការពារ​កុមារ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តកំពង់ចាម បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត ទៅលើ​ករណី​ស្លាប់ ដោយ​លង់ទឹក​របស់​កុមារ​អាយុ ៥​ឆ្នាំ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ជីដូន​របស់​ក្មេងរងគ្រោះ បាន​ជម្រាប​ថា ក្មេងរងគ្រោះ​បាន​បាត់​ខ្លួន​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩​។ អ្នកភូមិ​បានរួម​គ្នា​ដើររក​ក្មេងស្រី​ទាំងយប់ តែ​មិនមាន​ភាពជោគជ័យ​។ សាកសព​ក្មេងស្រី ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​បន្ទាប់ នៅក្នុង​ព្រែក ដែល​ពោរពេញ​ដោយ​ដំណាំ និង​សំរាម​។ ការស៊ើបអង្កេត​បឋម បាន​រកឃើញថា ក្មេងស្រី​នេះ​បាន​រអិល​ធ្លាក់​ទៅក្នុង​ព្រែក បង្ក​ឲ្យ​លង់ទឹក​ស្លាប់​។​

​ដោយ​បានទទួល​ព័ត៌មាន​ថ្មី​បន្ថែម អង្គភាព​ការពារ​កុមារ​, មន្ត្រី​ជំនាញ​កោសល្យវិច័យ និង​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា បាន​ចំណាយ​ពេលវេលា​ដើម្បី​ពិនិត្យ​កន្លែងកើតហេតុ និង​ស៊ើបសួរ​បំភ្លឺ​ពីសា​ក្សី​។​

​ក្មេងប្រុស​អាយុ​១៩​ឆ្នាំ កំពុងតែ​ផ្តល់ព័ត៌មាន​បន្ថែម ដល់​កម្លាំង​សមត្ថកិច្ច​។​

​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថ្មី​បន្ថែម អង្គភាព​ការពារ​កុមារ ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​ទៅលើ​ករណីនេះ ដែល​ត្រូវបាន​ចាត់ទុកជា​ករណី​លង់ទឹក​របស់​កុមារ​អាយុ ៥​ឆ្នាំ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​បានធ្វើ​ការសាកសួរ និង​ស៊ើបអង្កេត ក្មេងប្រុស​ម្នាក់​អាយុ ១៩​ឆ្នាំ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ស្រុក​កំពង់សៀម​។ ត្រាប់​ពី​សកម្មភាព​ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​នេះ​។ ជនសង្ស័យ​នឹងត្រូវ​បាន​បញ្ជូន ទៅ​តុលាកា​ខេត្តកំពង់ចាម ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពីបទ​ឃាតកម្ម​។​

​នេះ​គឺជា​ឧទាហរណ៍​យ៉ាង​ល្អ​មួយ ដែល​បង្ហាញ​ពី​កិច្ចសហការ​យ៉ាង​ល្អ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ហើយក៏​ជាការ​រំលឹក​ដ៏​ល្អ​មួយ ដែល​បង្ហាញថា គ្មាន​ឃាតកម្ម​ទៅលើ​កុមា​រណា​ម្នាក់ នឹងមិន​ទទួលបាន​ការស៊ើបអង្កេត​ត្រឹមត្រូវ​នោះទេ មិន​ថា​កន្លងផុត​យូរ​ប៉ុនណា​ក៏ដោយ​។ យើង​មាន​ភាព​រីករាយ​ដែល​អាច​ផ្តល់​ចម្លើយ និង​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​។​

​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំ​ង​អស់​គ្នា ដែល​បាន​ចូលរួម​ធ្វើ​ការងារ​មួយ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង