ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រេ​ស៊ី​ល ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​លេខ​១ នៅលើ​ពិភពលោក ដែលមាន​ករណី​ឆ្លង​ថ្មី និង​មនុស្ស​បាត់បង់​ជីវិត​ថ្មី​ប្រចាំថ្ងៃ ច្រើនជាងគេ​បំផុត

82

ប្រេ​ស៊ី​ល ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​លេខ​១ នៅលើ​ពិភពលោក ដែលមាន​ករណី​ឆ្លង​ថ្មី និង​មនុស្ស​បាត់បង់​ជីវិត​ថ្មី​ប្រចាំថ្ងៃ ច្រើនជាងគេ​បំផុត ដែល​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ ប្រេ​ស៊ី​ល​មាន​មនុស្ស​ថ្មី​ចំនួន ៣០,៤៦៥​នាក់ បាន​ឆ្លង​វីរុស​នេះ និង​មនុស្ស​ថ្មី​ចំនួន ១,២៦១​នាក់ បាន​បាត់​បង់ជីវិត ដែល​នេះ​បើតាម​ការចុះផ្សាយ​របស់ Worldometer ។​

​ចំណែក​សហរដ្ឋអាមេរិក មាន​មនុស្ស​ថ្មី​ចំនួន ២,៣០០៣​នាក់ បាន​ឆ្លង​វីរុស Covid-19 ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ផងដែរ និង​មនុស្ស​ចំនួន ៨៩៩​នាក់ បាន​បាត់​បង់ជីវិត ខណៈដែល​ការឆ្លង​សរុប នៅ​ប្រទេស​មហាអំណាច​មួយ​នេះ បាន​កើន​ឡើងដល់ ២,០៨៩,៤០៤​នាក់ និង​មនុស្ស​ស្លាប់​សរុប​មាន​ចំនួន ១១៦,០២៩​នាក់​។​

​សូមបញ្ជាក់​ជូន​ថា ការឆ្លង​ឆ្លង​រាលដាល​វីរុស Covid-19 សរុប​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ មាន​ចំនួន ៧,៥៨៣,៥២៣​នាក់ និង​មនុស្ស​ចំនួន ៤២៣,០៨២​នាក់ ខណៈ​អ្នកជំងឺ Covid-19 ចំនួន ៣,៨៣៣,១៦៦​នាក់ បានជា​សះស្បើយ​ពី​វីរុស​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង