ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរុស Covid-19 បានសម្លាប់មនុស្សអស់ជិត ៤៧ម៉ឺននាក់ហើយ គិតត្រឹម ព្រឹកថ្ងៃចន្ទ ទី២២ មិថុនា

81

 

វីរុស Covid-19 បានសម្លាប់មនុស្សអស់ជិត ៤៧ម៉ឺននាក់ហើយដែរ គឺចំនួន ៤៦៩,៦០៣នាក់ និងឆ្លងទៅមនុស្សជាង ៩លាននាក់ហើយ គឺចំនួន ៩,០៣៧,៩៥០នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះ មនុស្សឆ្លងថ្មីនៃវីរុស Covid-19 នៅជុំវិញពិភពលោក មានចំនួន ១២៩,៣៩៥នាក់ និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោងដូចគ្នានេះ មានចំនួន ៣,៣៣៧នាក់។

គិតត្រឹមថ្ងៃចន្ទនេះដែល ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ច្រើនជាងគេ នៅលើពិភពលោក មានចំនួន ៦០១នាក់ និងមនុស្សឆ្លងថ្មីចំនួន ១៦,៨៥១នាក់ ហើយសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីច្រើនជាងគេ គឺមានចំនួន ២៥,២២១នាក់ ប៉ុន្តែអាមេរិកមានមនុស្សស្លាប់ ប្រចាំថ្ងៃតិចជាងប្រេស៊ីល គឺមានចំនួន ២៦៦នាក់៕

អត្ថបទដែលជាប់ទាក់ទង