ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​ក្រើនរំលឹក​ពី​កិច្ចការពារ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

57

 

​ភ្នំពេញ​៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នេះ បានធ្វើការ​ក្រើនរំលឹក​អំពាវនាវ​សារ​ជាថ្មី​ម្តងទៀត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជ្ជា​ប់​ខ្ជួន ដើម្បី​កុំ​ឲ្យ​កើតមាន​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​ផងដែរ​។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ បានបង្ហាញ​ថា​មាន​ករណី​ជំងឺ​កូ​វីដ​-១៩ កើន​ដល់​ជិត​១០​លាន​នាក់ និង​មាន​អ្នកស្លាប់​កើន​ដល់​ជិត​កន្លះ​លាន​នាក់​ហើយ​។ ចំនួន​អ្នកស្លាប់​នេះ គឺ​ភាគច្រើន​បណ្តាលមកពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វ៉ៃ​លុក​លើផ្លូវ​សរីរាង្គ​ផ្លូវដង្ហើម​របស់​អ្នកជំងឺ​ដោយ​វីរុស​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ស្ថានភាព​ពិបាក​ដកដង្ហើម ត្រដរខ្យល់ ប្រវេ​ស​ប្រវា​សរក​ការជួយ​ផ្តល់​ខ្យល់​ដកដង្ហើម និង​ឈានទៅរក​ការមិន​មានលទ្ធភាព​ដ​ក​ដង្ហើម​ខ្លួនឯង ហើយ​ដាច់ដង្ហើម និង​ដាច់ខ្យល់​ស្លាប់​តែម្តង​។ បើ​មាន​ស្ថានភាព​អាក្រក់​បែបនេះ (​មាន​រូបភាព​បង្ហាញ​ជា​ឧទាហរណ៍​ភ្ជាប់​ជូន​មកជា​មួយ​ស្រាប់​) គឺ​គ្រូពេទ្យ​មានការ​លំបាក​ក្នុងការ​ជួយសង្គ្រោះ ហើយ​ភាគច្រើន​លើសលុប គឺ​មិន​អាចជួយ​សង្គ្រោះបាន​ឡេ​ី​យ​។ ដូច្នេះ មានតែ​កិច្ចការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​វីដ​-១៩ នេះ​ទេ ដែល​អាចជួយ​បុគ្គល​ម្នាក់ៗ ឲ្យ​បាន​រួច​ចាក​ផុតពី​សភាព​វ៉ៃ​លុក​ធ្ងន់ធ្ងរ​នៃ​វីរុស​កូ​វីដ​-១៩ លេ​ី​សរីរាង្គ​ផ្លូវ​ដ​ង្ហេ​ី​ម ឈានដល់​ការបាត់​បង់ជីវិត​នេះ​បាន​។ ត្រូវ​នាំគ្នា​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ដែល​បានដាក់​ចេញ ជាពិសេស​ចៀសវាង​កន្លែង​ប្រមូលផ្តុំ​គ្នា​ច្រេ​ី​ន នៅក្នុង​កន្លែង​បិទ​ជិត ដោយ​ប្រេ​ី​ប្រាស់​ម៉ាស៊ីនត្រជាក់​ច្រេ​ី​ន ហេ​ី​យ​គ្មាន​ខ្យល់​ចេញចូល ត្រូវ​ពាក់​ម៉ាស់​ក្នុងករណី​ចាំបាច់ អនាម័យ​ដៃ​ស្អាត​ជានិច្ច និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​លេ​ី​ស​ពីមួយ​ម៉ែត្រ​កន្លះ​ឡេ​ី​ង គឺជា​ការចាំបាច់​ដែល​ត្រូវតែ​នាំគ្នា​អនុវត្ត​ន៌​នៅក្នុង​ដំណាក់កាល​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នេះ​៕

អត្ថបទដែលជាប់ទាក់ទង