ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរដ្ឋានសាងសង់ ស្ពានបេតុង ឆ្លងកាត់ទន្លេសាបស្របស្ពានបាឡេនៅមុខឃ្លាំងសាំង តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ការដ្ឋានទាំងមូលសម្រេចបាន៣០ភាគរយហើយ

80

ភ្នំពេញ៖ ការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របស្ពានបាឡេ នៅមុខឃ្លាំងសាំងស្ថិតក្នុងខណ្ឌឫស្សីកែវតភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៣០ភាគរយហើយ

   នេះបើតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ ដោយបានលើកឡើងថា ការដ្ឋាន សាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្រប ជាមួយ ស្ពានបាឡេនៅមុខឃ្លាំងសាំងនេះ ការដ្ឋានទាំងមូល សម្រេចបាន៣០ភាគរយហើយហើយនៅពេលស្ពានបេតុងនេះស្ថាបនារួចរាល់ ស្ពានបាឡេដែលបានធ្វើចរាចរណ៍រាល់ថ្ងៃនៅជាប់នឹងការដ្ឋានស្ពានបេតុងនេះនឹងរុះរើចេញតែម្តង។

   គួរបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រមានទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ,២៥ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន , គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ

  ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៥ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញនិង ជា សមិទ្ធផលថ្មីមួយទៀតជាចំណងដៃសម្រាប់រាជធានី ភ្នំពេញ

    គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមកនេះ បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេដែលបានស្ថាបនារួចនឹងបានដាក់ឱ្យ ប្រជាពលរដ្ឋបានធ្វើដំណើ ឆ្លងកាត់ប្រមាណ២ឆ្នាំ ហើយ

 

អត្ថបទដែលជាប់ទាក់ទង