ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េជួបជុំអបអរខួបអនុស្សាវរីយ៍លើកទី៦៩ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

98

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះបានរៀបចំកម្មវិធីប្រារព្ធពិធីរំលឹកខួបលើកទី៦៩នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា២៨មិថុនា១៩៥១និង២៨មិថុនា២០២០នៅសាធារណរដ្ឋកូរ៉េតាមរយៈវិដេអូ។

ពិធីនេះមានការចូលរួមជាអធិបតី  ដោយលោកឡុង ឌីម៉ង់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េរួមជាមួយថ្នាក់ដឹកនាំ សកម្មជន និងសមាជិក-សមាជិកា គណបក្ស ទាំង១៣សាខា ដើម្បីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង ៥០នាក់។

ក្នុងឱកាសនោះលោកឡុង ឌីម៉ង់ បានរំលឹកជូនសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមទាំងអស់នាពេលនេះថា៖មកដល់ពេលនេះគណបក្សប្រជាជនមានអាយុកាល៦៩ឆ្នាំហើយ ហើយក្នុងរយៈពេល៤១ឆ្នាំនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ការលំបាករហូតអភិវឌ្ឍន៍ប្រទេសជាតិមានសន្តិភាពមានការរីកចម្រើនរុងរឿងមានដូចសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តសម្បូរសម្បាយនិងមានសន្តិសុខសុវត្ថិភាពល្អប្រសើរ។

លោកប្រធានបានបន្តទៀតថា៖គណបក្សប្រជាជនកម្ពុជាបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនសំបូរសប្បាយរុងរឿងជឿនលឿនទៅមុខចៀសផុតពីសង្រ្គាម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

 

 

អត្ថបទដែលជាប់ទាក់ទង