ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំង​ល្បែងស៊ីសង​មួយកន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចុះបង្ក្រាប​បានតែ​វត្ថុតាង ឯ​មនុស្ស​រត់​បាត់អស់​

10

 

​ស្ទឹងត្រែង​៖ ទីតាំង​ល្បែងស៊ីសង​មាន បៀ អាប៉ោង បោះ​សេះ ខ្លា​ឃ្លោក ខុសច្បាប់​ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​២៧ មិថុនា ២០២០ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានធ្វើការ​ចុះបង្ក្រាប​ប​ណ្តា​ល​ឲ្យ​ក្រុមអ្នកលេង​ល្បែង បាន​រត់​គេចខ្លួនបាត់​ស្រមោល​បន្សល់ទុក​តែ​ម៉ូតូ និង​សម្ភារ​លេងល្បែង​មួយចំនួន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ម៉ូតូ​ចំនួន ១១​គ្រឿង​, បៀ​ចំនួន ៨ ហ៊ូ , គ្រាប់​អាប៉ោង ២​គ្រាប់ និង​ហាន់​តោ​អាប៉ោង ១ កម្រាល ចាន​ទ្រ​អាប៉ោង​ចំនួន ១ , គ្រាប់​ឡុកឡាក់​ក្រឡុក​សេះ​ចំនួន ២ និង ហាន់​តោ​សេះ​១​កម្រាល និង​សេះ​១៦, ខ្លា​ឃ្លោក​និង​កម្រាល គ្រាប់​ចំនួន​៤, តេ​ឡេ បញ្ជា​ការលេង​អាប៉ោង​មួយគ្រឿង​, លុយ​ខ្មែរ​ចំនួន ៧៣.៥០០​រៀល​, ភួយ​ក្រាល​លេងបៀ​៣ កម្រាល ស្បែកជើង​ចំនួន ១៤​គូ រីឯ​ក្រុមអ្នកលេង បាន​រត់គេចខ្លួន​អស់ ។​

​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង រៀបចំ​ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង