ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បន្ត​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប្រមូល ប្រាក់​ពិន័យ​ចរាចរណ៍ តាមរយៈ​សេវា​ធនាគា​អេឡិចត្រូនិក​

8

 

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បន្ត​បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប្រមូល​ប្រាក់​ពិន័យ​ចរាចរណ៍ តាមរយៈ​សេវា​ធនាគា​អេឡិចត្រូនិក​របស់​ធនាគារ​ជា​ដៃគូរ បម្រើ​សេវាកម្ម​ប្រតិបត្តិការ​ចំណូល​-​ចំណាយ​ថវិការដ្ឋ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នាយកដ្ឋាន​នានា ព្រមទាំង​តំណាង​របស់​ក្រុមហ៊ុន​ធនាគារឯកជន​ផងដែរ​។​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ដោយ​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានប្រគល់​ភារកិច្ច​ឱ្យ​ឯកឧត្តម ដើម្បី​ជួបពិភាក្សា​ជាមួយ​ធនាគារឯកជន ទៅលើ​សំណើ​របស់​ធនាគារ​អេឡិចត្រូនិក ចូលរួម​ក្នុងការ​ប្រមូល​នូវ​ការផាកពិន័យ​ចរាចរណ៍ ក្នុងន័យ​ដើម្បី​សម្រួល​ដល់​ការប្រមូល ថ្លៃ​ផាកពិន័យ ការបែងចែក​ភាគលាភ​នៃ​ការផាកពិន័យ​របស់​ន​គ​របាល​ចរាចរណ៍ ការប្រមូល​សេវា​ធ្វើលិខិត​ឆ្លងដែន​តាមរ​យៈ​កម្មវិធី​ឌីជីថល​។​

​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​នេះ សម្តេច​ក្រឡាហោម ស ខេង បានសម្រេច​បង្កើតឱ្យមាន​ក្រុមការងារ​មួយ ដែលមាន​ឯកឧត្តម សក់ សេដ្ឋា ជា​ប្រធាន ឯកឧត្តម​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ជា​អនុប្រធាន និង​សមាជិក​ចំនួន​៨​រូប​ផ្សេងទៀត​។​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បាន​បន្ថែមទៀតថា​ក្នុង​ពេលនេះ ឯកឧត្តម​ចង់ឱ្យមាន​បទ​បង្ហាញ ដើម្បីឱ្យ​ឯកឧត្តម​ទទួលបាន​នូវ​ព័ត៌មាន​ទាក់ទង​សេវា​នានា​របស់​ធនាគារ​ដៃគូរ​ដែល​ចង់​សហការ និង​បំណង​នៃ​ការផ្តល់សេវា ប្រមូល​នូវ​ការផាកពិន័យ​ចរាចរណ៍ ក្នុងន័យ​ដើម្បី​សម្រួល​ដល់​ការប្រមូល​ថ្លៃ​ផាកពិន័យ ការបែងចែក​ភាគលាភ នៃ​ការផាកពិន័យ​របស់​ន​គ​របាល​ចរាចរណ៍ ការប្រមូល​សេវា​ធ្វើលិខិត​ឆ្លងដែន និង​សេវា​នានា ដែល​ស្ថិតក្រោម សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​៕

 

អត្ថបទដែលជាប់ទាក់ទង