ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ដកហូត​ថ្នាំញៀន​ជាង​៦​ពាន់​គ្រាប់​

75

 

​បន្ទាយមានជ័យ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​អនុវត្តន៍​វិធាន​ញុះញង់​ឲ្យ​លក់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​ដីកា​សម្រេច​លេខ​១១០៣ ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​អូរ​អំបិល​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួនធំ នា​វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ទុយ សុធា អាយុ​៤៧​ឆ្នាំ មុខរបរ លក់ដូរ ដកហូត​បាន​ថ្នាំ​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​ថង់ និង​ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​អក្សរ​wy ចំនួន​១​ថង់​ខៀវ​ស្មើ​ចំនួន​២០០​គ្រាប់ បន្ទាប់មក​កម្លាំង​បាន​បន្ត​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ឆែកឆេរ​នៅ​លំនៅដ្ឋាន​របស់គាត់ ស្ថិតក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។

​ពេលទៅដល់​ប្តី​របស់​ជនសង្ស័យ​ឈ្មោះ ឈិន សំពៅ អាយុ​៥១​ឆ្នាំ បាន​រត់ គេចខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​ដកហូត​បាន​ថ្នាំ​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កូន​ថង់ និង​ប្រភេទ​គ្រាប់​ចំនួន​២​គ្រាប់ កែវ​ជក់​ចំនួន​១​។​

​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​បាន​ឆែកឆេរ​ត្រួតពិនិត្យ​លំនៅដ្ឋាន​របស់​ជន សង្ស័យ​ទាំ​២​នាក់​ប្តី​ប្រពន្ធ រកឃើញ វត្ថុតាង​រួមមាន​៖ -​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​ថង់​, -​ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​អក្សរ wy​ចំនួន​១​សុង ស្មើនឹង​៣០​ថង់​ខៀវ​, -​កូនជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១, -​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​, -​កូន​កាបូប​ក្រណាត់​ច្រក​គ្រឿងញៀន​ចំនួន​១, -​ធុង​ទឹកកក​ពណ៌​ក្រហម​លាក់​គ្រឿង ញៀន​ចំនួន​១ ។ សរុប​វត្ថុតាង ៖ -​ថ្នាំ​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ទាំងអស់​មាន​ចំនួន​៥​ថង់ -​ថ្នាំ​ប្រភេទ​គ្រាប់​ចំនួន​៣១​ថង់​ខៀវ ស្មើនឹង​៦០០៥​គ្រាប់ ។​

​ករណីនេះ កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ មកកាន់​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើ​សាកសួរ​បន្ថែម​ឈានទៅ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង