ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ជួបជុំ​ផឹកស៊ី បង្ក​សំឡេង​រំខាន ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ​មកលើ​សមត្ថកិច្ច បាន​ចូលខ្លួន​សុំទោស​ជា​សាធារណៈ​

13

 

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រុម​ជួបជុំ​ផឹកស៊ី​មាន​គ្នា​ប្រហែលជា ៣០​នាក់ ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង ដែល​កំពុង​ផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្ក​សំឡេង​រំខាន​ដល់​អ្នកជិតខាង​មិនអាច​សម្រាក​បាន មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច ថែមទាំង​ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ​មកលើ​សមត្ថកិច្ច ហើយ​ថែមទាំង​ចាប់​ក្របួច​កអាវរ​កវា​យស​ម​ត្ថ​កិច្ច​ទៀតផង ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០ ក្រុម​ជួបជុំ​ផឹកស៊ី បាន​ចូលខ្លួន​សុំទោស​ជា​សាធារណៈ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​ជូន​សាធារណជន ឲ្យ​បាន​ជ្រាប​ទាក់ទង​ទៅនឹង​ករណី​សមត្ថកិច្ច ចុះ​ណែនាំ​អប់រំ និង​បញ្ឈប់​សកម្មភាព​ផឹកស៊ី ចាក់ធុងបាស់ ច្រៀង​ឡូឡា បង្ក​សម្លេង​រំខាន​ដល់​អ្នកជិតខាង​។​

​ជា​ភារកិច្ច​ជាប្រចាំ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដែល​តាមដាន ឆ្លើយតប និង​មាន​វិធានការណ៍​ចុះ​ដល់ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣​និង​១០​នាទី​យប់ បន្ទាប់ពី​ទទួលបាន​ទូរស័ព្ទ​ប្តឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្ក​សំឡេង​រំខាន នៅ​ផ្លូវ​៤៩០ កែង​ផ្លូវ​១៣៥ ភូមិ​០២ សង្កាត់​ផ្សារ​ដើមថ្កូវ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដើមថ្កូវ​ចំនួន​២​នាក់ បាន​ចុះ​ដល់ទី​តាំង​ភ្លាមៗ ដើម្បី​ធ្វើការ​ណែនាំ​អប់រំ និង​បញ្ឈប់​សកម្មភាព​រំខាន​នេះ​។​

​ប៉ុន្តែ​ក្រុម​ជួបជុំ​ផឹកស៊ី​មាន​គ្នា​ប្រហែលជា ៣០​នាក់ ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង ដែល​កំពុង​ផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្ក​សំឡេង​រំខាន​ដល់​អ្នកជិតខាង​មិនអាច​សម្រាក​បាន មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច ថែមទាំង​ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ​មកលើ​សមត្ថកិច្ច ហើយ​ថែមទាំង​ចាប់​ក្របួច​កអាវរ​កវា​យស​ម​ត្ថ​កិច្ច​ទៀតផង​៕​

អត្ថបទដែលជាប់ទាក់ទង