ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​

107

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ កាលពី​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ថន យូ អាយុ​២៦​ឆ្នាំ សា្ន​ក់នៅ​សំណង់​មិន​រៀបរយ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សងែ្ក​១ ខ​ណ្ឧ​ប្ញ​ស្សី​កែវ (​មាន​សារធាតុ​ញៀន​) ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ លឹម សេង​ឡុង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ និ​សិ​ត្ស មាន​ទីលំនៅ ស្នាក់នៅ​សាលា​កសិកម្ម​ព្រែកលាប ភូមិ​ព្រែកលាប សង្កា ព្រែកលាប ខ​ណ្ឧ ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​សំភារៈ​បាត់បង់​រួមមាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ កំពង់ចាម 1F 6602 ។​
​លោក​អធិការ​បន្តថា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​យប់ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទុក​នៅ​ចំណុចកើតហេតុ រួច​ចុះទៅ​មាត់ទន្លេ ក៏មាន​ជនសង្ស័យ​០២​នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាត់ ក្រោយមក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​។ បន្ទាប់ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ យកមក​សួរនាំ​និង​ចាត់ការ​តាម​និតិ​វី​ធី ។

​ប​ន្ចុ​ប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង