ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​ការទូត​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី តាម​ប្រព័ន្ធ​វីដេអូ ស្តីពី​ជំងឺឆ្លង​កូ​វីដ​-១៩

70

 

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី តាម​ប្រព័ន្ធ​វីដេអូ ស្តីពី​ជំងឺឆ្លង​កូ​វីដ​-១៩ ។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​ប្រទេស​ម៉ាឡេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី នាពេល​បច្ចុប្បន្ន និង​ប្រទេស​អូស្ដ្រាលី​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អូស្ដ្រាលី បានចាប់ផ្តើម​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​បទពិសោធន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ អំពី​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ឆ្លើយតប​ជំងឺ​រាតត្បាត​ជាស​កល​។ រដ្ឋមន្ត្រីការបរទេស​ទាំងអស់ ក៏​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ដើម្បី​ពង្រឹង​បន្ថែមទៀត​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែលមាន​ផលប្រយោជន៍​រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែង​នៅក្នុង​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

កិច្ចប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ថ្មី​សំខាន់​មួយទៀត​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ប្រទេស​អូស្ត្រាលី ដើម្បី​រៀបចំ​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ចំពេល​វេលា​ដ៏​លំបាក និង​មមាញឹក ដោយសារតែ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕

អត្ថបទដែលជាប់ទាក់ទង