ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់​អំណោយ​ដល់​កូនភ្លោះ ៣​នាក់​

96

​ភ្នំពេញ​៖ កូនភ្លោះ ៣​នាក់ នៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ  បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូន​ដល់​គ្រួសារ​កូនភ្លោះ ៣​នាក់ នៅផ្ទះ​លេខ ១៩E ក្រុម​៣ ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

កូនភ្លោះ​ទាំង ៣​នាក់​នេះ មាន​ឪពុក​ឈ្មោះ អ៊ុយ តាំង​ការ  អាយុ ៤១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម មរកត អាយុ ៣៦​ឆ្នាំ ហើយ​កូនភ្លោះ​ទាំង ៣​នាក់​

​ទី​១ ឈ្មោះ ទឺ ស័ក្ក​តាំង ភេទ ប្រុស​

​ទី​២ ឈ្មោះ ទឺ ស័ក្ក​ទុង ភេទ ប្រុស​

​ទី​៣ ឈ្មោះ ទឺ ស័ក្ក​ទន់ ភេទ ប្រុស ។​

នាឱកាស​នោះ​ផងដែរ  លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ ៣​នាក់ ។ មិនតែប៉ុណ្ណោះ សម្តេច​ទាំង​ទ្វេ បានចាត់ទុក​កូនភ្លោះ ៣​នាក់​នេះ ជា​ចៅ​របស់ សម្តេច​ផងដែរ ។​

ជាមួយគ្នានេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា ណែនាំ​ឲ្យ​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់​នេះ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​រក្សា​អនាម័យ​អោយបាន​ខ្ជាប់ខ្ជួន​ជាប្រចាំ ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ននេះ ។​

អំណោយ​របស់​អនុសាខា ដែល​នាំមក​ចែកជូន​នាពេលនេះ​រួមមាន អង្ករ​ចំនួន ៣០​គីឡូក្រាម , មី ១ កេស , ទឹកក្រូច ១ កេស , ត្រី ខ ១ យួរ , ទឹក​សុទ្ធ ១ កេស រួមទាំង​ថវិកា​ចំនួន  ១០០,០០០  រៀល ៕​

អត្ថបទដែលជាប់ទាក់ទង