ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្

76

 

​ភ្នំពេញ​៖ សម្តេច នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​។

​បើតាម​អនុក្រឹត្យ​ស្តីពី​ការបញ្ចប់​មុខតំណែង​មន្ត្រី​នគរបាលជាតិ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្រេច ត្រូវបាន​បញ្ចប់​មុខតំណែង​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុវណ្ណ អត្តលេខ ២៩៦៦៣ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ​។ បទ​ប្ប​ញ្ញ​តិ្ត​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សាមីខ្លួន​ដូច​មានចែង​ក្នុង​មាត្រា​១ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕

អត្ថបទដែលជាប់ទាក់ទង