ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពរដ្ឋនិងក្រុមហ៊ុននានា ការជីក ខួងដីនៅក្នុងភូមិសាស្ត្ររាជធានី ត្រូវតែសហការនិងផ្ដល់ព័ត៌មានដល់អគ្គិសនីកម្ពុជា

164

ភ្នំពេញ៖ បច្ចុប្បន្ននេះអគ្គិសនីកម្ពុជាមានខ្សែកាបកោះក្រោមដី 115 kv រត់តាមបណ្ដោយផ្លូវមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញសូមឲ្យបងប្អូនប្រជាពលរដ្ឋម្ចាស់អាការអាជីវកម្មដ្ឋានអង្គភាពរដ្ឋនិងបណ្ដាក្រុមហ៊ុនដែលមានការដ្ឋាន ជីង ខួងផ្លូវ ដាក់លូបណ្ដាញ ទុយោទឹកស្អាត ការជួសជុលផ្លូវ ការដំឡើងផ្លាកប៉ាណូនិងការជិះកង់ខ្សែកាបសូមផ្ដល់ព័ត៌មានទៅអគ្គិសនីកម្ពុជាមុននឹងអនុវត្តការងារ ដើម្បីអាចឲ្យអគ្គិសនីកម្ពុជា ផ្ដល់មន្ត្រីបច្ចេកទេសចូលរួមសហការទប់ស្កាត់ផលប៉ះពាល់ខាងលើឲ្យបានទាន់ពេលវេលា។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការសហការផ្ដល់ព័ត៌មានដល់អគ្គិសនីកម្ពុជាអំពីការជីក ខួងផ្លូវនិងការសាងសង់ផ្សេងៗនៅលើផ្លូវឬចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញដើម្បីរក្សាស្ថេរភាពនិងធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី៕

 

អត្ថបទដែលជាប់ទាក់ទង