ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកញៀនល្បែងស៊ីសង (អាប៉ោង) ត្រូវបានកំលាំងនគរបាលខេត្តកែប ចុះបង្ក្រាប

67

 

ខេត្តកែប ៖ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកំលាំងអន្តរាគមន៍ពិសេស បានចុះធ្វើការបង្ក្រាបល្បែងស៊ីសង (អាប៉ោង) 1ករណី នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនអ្នកលេងអាប៉ោង ចំនួន១នាក់ ឈ្មោះ យ៉ែម កែវ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុងកែប រួមទាំងវត្ថុតាងម៉ូតូចំនួន១គ្រឿង , ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារៈសំរាប់លេងអាប៉ោងមួយកំម្លេរផងដែរ ។ ចំណែកអ្នកលេងអាប៉ោងជាមួយផ្សេងទៀត បានរត់គេចខ្លួនអស់ក្រោយពេលសមត្ថកិច្ចយើងទៅដល់ ។

ករណីខាងលើ ដោយមានការសម្របសម្រួល ណែនាំនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ជនសង្ស័យ រួមជាមួយវត្ថុតាង កំលាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង