ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹង​ខាង​ស្រី​ផ្តាច់ទំនាក់ទំនង​ស្នេហា ខាង​ប្រុស​បង្ហោះ​រូបអាក្រាត​កាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

117

 

​កណ្ដាល ៖ នារី​រងគ្រោះ និង​ជនសង្ស័យ បាន​ស្គាល់គ្នា​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ជនសង្ស័យ​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ Punleu Meas រហូត​មាន​ទំនាក់​ទំនងជា​ស្នេហា​នឹង​គ្នា ហើយ​បាន​ព្រមព្រៀងគ្នា ឡើងផ្ទះ​សំណាក់​ម្តុំ​ផ្សា​ដើម​គរ និង​បាន​ដេក​នៅ​ជាមួយគ្នា​រហូតដល់​ម៉ោង​៥ ហើយ​ជនសង្ស័យ​បាន​លួច​ថត​សកម្មភាព​ខ្លួន និង​នារី​រងគ្រោះ​ក្នុង​សភាព​អាក្រាតកាយ​រួមរក្ស​គ្នា ទុក​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន ប៉ុន្តែ​ក្រោយមក ពួកគេ​ក៏​ឈ្លោះ​គ្នា ផ្តាច់ទំនាក់ទំនង​។ ជនសង្ស័យ​ខឹង​នឹង​ស្រី​ស្នេហ៍​ផ្ដាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​ខ្លួន ក៏​យក​រូបថត​អាក្រាតកាយ​របស់​ស្រី​ស្នេហ៍ ដែល​បាន​ឡើងឋានសួគ៌​ជាមួយគ្នា នៅក្នុង​ផ្ទះសំណាក់​នោះ ទៅ​ចែកចាយ​បរិហាកេរ្ដិ៍​ជា​សាធារណៈ ធ្វើ​ឲ្យ​ស្រី​ស្នេហា​ទ្រាំលែងបាន និង​មានការ​អាម៉ាស​ផង ក៏​សម្រេចចិត្ត​ប្តឹង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ធ្វើការ​ចាប់ខ្លួន ។ ករណីនេះ ចែកចាយ​រូបថត​អាក្រាតកាយ​របស់​ស្រី​ស្នេហ៍​បានកើត​ឡើង​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ចំណុច​ភូមិ​ពាម​ប្រជុំ សង្កាត់​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។​

​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ង៉ែត សុផាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ញ​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្ដ​កំពត មុខរបរ កម្មករសំណង់​។ ចំណែក​នារី​រងគ្រោះ​មាន​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន ទូរស័ព្ទ​១​គ្រឿង ម៉ាក​OPPO ពណ៌​ខ្មៅ ។​

​ប្រភព​ដដែល​បន្តថា កន្លងមក នារី​រងគ្រោះ និង​ជន សង្ស័យ បាន​ស្គាល់គ្នា​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ដោយ​ជនសង្ស័យ​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ Punleu Meas រហូត​មាន​ទំនាក់​ទំនងជា​ស្នេហា​នឹង​គ្នា រហូតដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​វេលា​ម៉ោង​១០​និង​០០​នាទី នារី​រងគ្រោះ​បាន​ណាត់​ជាមួយ​ជនសង្ស័យ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​មក​ផ្ទះសំណាក់​ម្តុំ​ផ្សា​ដើម​គរ​(​មិន​ចាំ​យីហោ​) និង​បាន​ដេក​នៅ​ជាមួយគ្នា​រហូតដល់​ម៉ោង​៥ ហើយ​ខណៈដែល​ដេក​ជាមួយគ្នា​នោះ ជនសង្ស័យ​បាន​លួច​ថត​សកម្មភាព​ខ្លួន និង​នារី​រងគ្រោះ​ក្នុង​សភាព​អាក្រាតកាយ​ទុក​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន ។​

​រហូតមកដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ដោយសារតែ​ជនសង្ស័យ​ឈ្មោះ ពន្លឺ បាន​ប្រើ​ពាក្យសំដី​មាក់ងាយ​ដល់​នារី​រងគ្រោះ ទើប​នារី​រងគ្រោះ​ព្យាយាម​ផ្តាច់ទំនាក់ទំនង​ស្នេហា និង​បាន​ប្លុក​លេខ​ទូរស័ព្ទ ព្រមទាំង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ដែល​ធ្លាប់​លេង​ជាមួយគ្នា​នោះ​ក៏​ប្លុក​ដែរ ។ ចាប់តាំងពី​បែកបាក់​ជាមួយ​ស្រី​ស្នេហ៍​រួចមក មកដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០.​ជនសង្ស័យ បាន​ឆាត​រូបអាក្រាត​ការ​របស់​នារី​រងគ្រោះ​នោះ ចូលក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់​ក្មួយប្រុស​នារី​រងគ្រោះ និង​មិត្តភក្តិ​មួយចំនួន​ផ្សេងទៀត ដោយ​ប្រើពាក្យ​ប្រមាថ មើលងាយ​ទៅលើ​នារី​រងគ្រោះ​ទៀតផង រហូត​បែកធ្លាយ​ដល់​នារី​រងគ្រោះ​ដឹងថា ជនសង្ស័យ​ចែកចាយ​រូប​អាក្រាតកាយ​របស់ខ្លួន ក៏​ដាក់​ពាក្យបណ្ដឹង ប្តឹងទៅ​នគរបាល​ជំនាញ​ខេត្តកណ្ដាល បាន​ចុះមក​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន រួច​យកមក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​ពិតជា​បាន​លួច​ថតរូប​អាសអាភាស ពេលដេក​ជាមួយ​ជនរងគ្រោះ និង​ផ្ញើ​រូបភាព និង​សារ​ជា​សំឡេង​បរិហាកេរ្ដិ៍ ទៅ​ឲ្យ​បងប្អូន មិ​ត្ដ​ភក្ដិ​ជនរងគ្រោះ បានឃើញ​ប្រាកដ​មែន មូលហេតុ​ដោយសារ​ជនរងគ្រោះ បាន​ផ្ដាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង