ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស​ប្រមាណ ៨០,០០០​នាក់ នឹងត្រូវ​ជម្លៀស​ចេញពី​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង COVID-19

79

 

(​ហាណូយ​)៖ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​វៀតណាម​បានប្រកាស​ជម្លៀស​ពលរ​ដ្ឋ​ខ្លួន​ចំនួន​៨០.០០០​នាក់ ចេញពី​ទីក្រុង​ដា​ណា​ង (Da Nang) ភាគ​កណ្ដាល​ប្រទេស ក្រោយ​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ០៣​នាក់​បន្ថែមទៀត​លើ​ពលរដ្ឋ​ក្នុង​តំបន់​។​

​តាម​សេចក្ដី​ថ្លែង​ការ​ណ៏ របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ការធ្វើការ​ជម្លៀសចេញ​នេះ នឹង​ចំណាយពេល​យ៉ាងតិច ចំនួន​៤​ថ្ងៃ ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ណ៏​ក្នុងស្រុក ដើ​ម្បើ​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ប្រមាណ ១០០​ជើង​ជា​រៀងរាល់ថ្ងៃ​ពី​ក្រុង​ដា​ណា​ង ទៅ​ក្រុង​ចំនួន ១១​នៃ​ប្រទេស​វៀតណាម​។​

​គិត​មក​ត្រឹម​ពេលនេះ ប្រទេស​វៀតណាម​មាន​ក​រ​ណី​ឆ្លង COVID-19 សរុប​កើន​ដល់ ៤២០​ករណី ក្នុងនោះ ៣៦៥​នាក់​ជាសះស្បើយ ដោយ​គ្មាន​ករណី​ស្លាប់​ឡើយ ៕​

អត្ថបទដែលជាប់ទាក់ទង