ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​អ៊ុយ​ក្រែ​ន ​សម្លាប់​បុរស​ម្នាក់​ បន្ទាប់ពី​ចាប់​មន្ត្រីនគរបាល ​ជាន់ខ្ពស់​មួយរូប​ជា​ចំណាប់ខ្មាំង​

92

មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា បុរស​ម្នាក់​ដែល​បាន​ចាប់​មន្ត្រីនគរបាល​ជាន់ខ្ពស់​មួយរូប​ជា​ចំណាប់ខ្មាំង​កាលពី​សប្តាហ៍​មុន​ហើយ និង​បាន​រត់គេចខ្លួន ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​នគរបាល​ពិសេស​នៅ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅពេល​លោក​ចាប់បាន​ចំណាប់ខ្មាំង​ថ្មី​ម្នាក់ទៀត ហើយ​បាន​បំផ្ទុះ​គ្រាប់បែកដៃ ។​

​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក Anton Gerashchenko បាន​និយាយថា បុរស​នោះ​មានឈ្មោះ Roman Skrypnyk បាន​រកឃើញ​ដោយ​មន្ត្រីនគរបាល​ម្នាក់​នា​ព្រឹក​ព្រលឹម នៅក្នុង​ផ្ទះមួយ​ដែល​គ្មាន​មនុស្ស​រស់នៅ ស្ថិតនៅ​ខាងក្រៅ​ទីក្រុង Poltava ។​

​លោក Gerashchenko បាន​សរស​តាមរយៈ​បណ្តាញ​សង្គម Facebook ថា លោក Skrypnyk បាន​ចាប់​មន្ត្រីនគរបាល​ម្នាក់​ជា​ចំណាប់ខ្មាំង ដោយ​គំរាម​ជាមួយ​គ្រាប់បែកដៃ​។ ឧក្រិដ្ឋ​ជននេះ​ត្រូវបាន​បាញ់​ត្រូវ​ដោយ​កងកម្លាំង​នគរបាល​ពិសេស ៕​

អត្ថបទដែលជាប់ទាក់ទង