ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក មានអ្នកស្លាប់ដោយសារ COVID-19 កើនដល់​១០,០០០នាក់ហើយ

79

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១៤២នាក់បន្ថែមទៀត ទើបធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ ១០,០១១នាក់ ដែលចំនួននេះបានធ្វើឲ្យកាលីហ្វ័រញ៉ា ក្លាយជារដ្ឋដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតលំដាប់ទី ៣ ខណៈរដ្ឋញូជែស៊ី (New Jersey) មានចំនួនអ្នកស្លាប់ជិត ១៦,០០០នាក់ (ជាប់លេខ២) និងរដ្ឋញូយ៉ក (New York) មានអ្នកស្លាប់ជាង ៣២,០០០នាក់ (ជាប់លេខ១)។

គួរបញ្ជាក់ គិតត្រឹមពេលនេះ រដ្ឋកាលីហ្វ័រញ៉ាមានករណីឆ្លង COVID-19 សរុបចំនួនជាង ៥៤៨,០០០ករណី (លំដាប់លេខ១នៅអាមេរិក) ក្នុងនោះមានអ្នកស្លាប់ចំនួន ១០,០១១នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់ត្រូវបានបង្ហាញទិន្នន័យច្បាស់លាស់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង