ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះបាញ់សម្លាប់ខ្លួននៅក្នុងសណ្ឋាគារនិងខារ៉ាអូខេកូឡូសូ ទាំងមិនដឹងមូលហេតុ

115

ភ្នំពេញ ៖ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួន​នៅក្នុងសណ្ឋាគារនិងខារ៉ាអូខេមួយ​កន្លែងបណ្តាលអោយស្លាប់ដោយមិនគ្មានអ្នកឃើញនិងឮ និងបាន

បង្កការភ្ញាក់ផ្អើលឡើងនៅរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ កូឡូសូ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ថា បុរសជាបាញ់សម្លាប់ខ្លួនឯងនេះ ជាមន្ត្រីនគរបាល មានឃើញពាក់ស័ក្តិ៤កន្លះ ។ ប៉ុន្តែមិនមិនដឹងថា ជាករណីឃាតកម្ម ឬអត្តឃាតបាញ់សម្លាប់ខ្លួនឯងនោះទេ ។ នេះយោងតាមសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះពិនិត្យកន្លែងកើតហេតុ ។

ជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈឧត្តម អាយុ ២៦ឆ្នាំ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិ វរសេនីទោ ។

បើតាមការបំភ្លឺពីបុគ្គលិកសណ្ឋាគារថា ម្សិលមិញបុរសរងគ្រោះនេះ បានចូលសម្រាកនៅសណ្ឋាគារមួយយប់ ។ លុះម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ សីហា បុគ្គលិកបានគោះទ្វារបន្ទប់យ៉ាងយូរ ព្រោះមិនឃើញចេញមករកបាយទឹក តែមិនបើក ក៏សម្រេចចិត្តគាស់គន្លឹះទ្វារ ក៏បានឃើញជនរងគ្រោះដេកស្លាប់ មិនដឹងតាំងពីពេលណានោះទេ រួចក៏ប្តឹងសមត្ថកិច្ចចុះមកពិនត្យកន្លែងកើតហេតុតែម្តង ។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារនិងខារ៉ាអូខេកូឡូសូ ត្រូវបានអាជ្ញាធរខណ្ឌចំការមនសម្រេចបិទមិនអោយធ្វើអាជីកម្មម្តងរួចមកហើយ ពាក់ព័ន្ធនឹងស្រីបំរើការងារការ៉ាអូខេនៅទីនោះរាំស្រាត បង្កអោយគគ្រើកសង្គមហ្វេសបុក៕

អត្ថបទដែលជាប់ទាក់ទង