ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល០៩ខែនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អនុវត្តការងារទទួលបានជោគជ័យទាំងការការពារសន្តិសុខជូនគណៈប្រតិភូ ថ្នាក់ដឹកនាំ ការពារបុណ្យជាតិនិងទប់ស្កាត់បទល្មើស

108

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថាក្នុងរយៈពេល០៩ខែឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានជោគជ័យយ៉ាងច្រើនទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលជាមួយនឹងកិច្ចការពារបុណ្យជាតិនានា ភាពជោគជ័យទាំងនេះគឺបានមកពីកិច្ចសហការគ្នាបានយ៉ាងល្អរវាងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថ ប៉ុន្តែការបង្ក្រាបបទល្មើស សមត្ថកិច្ចយើងបង្ក្រាបបានច្រើនករណីផងដែរ ដោយឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនរហូតដល់ជិត៣ពាន់នាក់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចការងារនេះយើងត្រូវតែបន្តសហការធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានល្អប្រសើរថែមទៀត។

   លោកក៏បានបញ្ជាក់ផងដែរថា តាមការព្យាករណ៍គឺមានពីរចំណុចទៅអនាគតដែលយើងត្រូវគិតគូរ នោះគឺការព្យាយាមពីពួកម៉ាកមិត្ត ពួកឧទ្ទាម ដោយពួកគេមិនបោះបង់ចោលទេ នូវឧបាយកល់នៃការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបញ្ហានេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ បញ្ហាទី២ ការដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋពិសេសគឺការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋបញ្ហាគ្រឿងញៀន បើទោះបីជាយើងធ្វើការបង្ក្រាបបានលទ្ធផលល្អប្រសើរហើយក្តី

   លោកបញ្ជាក់បន្ថែមថា មកដល់ម៉ោងនេះ គឺមិនទាន់មានប្រទេសណាមួយ ឬក្រុមគ្រូពេទ្យណាមួយដែលរកឃើញថ្នាំព្យាបាល សម្រាប់អ្នកញៀនគ្រឿងញៀននោះទេ អ្វីដែលយើងអាចធ្វើបាននោះគឺការព្យាបាលដោយការបន្សាបគ្រឿងញៀនជាមួយនិងការធ្វើពលកម្មនៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។

  លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២០នេះ  ខណៈដែល លោកនិងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ភោធដាក់អោយប្រើប្រាស់អគារអធិការរដ្ឋាននគរបាលខណ្ឌដូនពេញនិងសមិទ្ធផលលនានា នៅខណ្ឌដូនពេញ

  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ផងដែរថាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ យើងបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានល្អ ហើយដើម្បីធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាពថែមទៀតនោះ ជាទិសដៅរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបន្តយុទ្ធនាការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ទី២ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ទី ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទី៤ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋពិសេសការផ្ដល់អត្តសញ្ញាណប័ណ្ណតាមច្រកចេញចូលតែមួយដែលយើងគ្រោងនិងអនុវត្តនៅពេលដ៏ឆាប់ខាងមុខនេះនិងទី៥ គឺការត្រៀមរៀបចំនិងកិច្ចការទប់ស្កាត់នៅការចូលស្រុកវិញរបស់មេខ្លោងបដិវត្តន៍ពណ៌។

   ពាក់ព័ន្ធនឹងការសម្ពោធខាងលើនេះ លោក ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមើលឃើញអគារនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ មានលក្ខណៈចាស់ទ្រុឌទ្រោម ទើបសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអោយសាងសង់ជាអគារថ្មីឡើងវិញ ដោយមានកម្ពស់០៥ជាន់ មាន ២៧បន្ទប់បំពាក់ដោយជណ្ដើរយន្ត មានសាលប្រជុំ មានសាលសម្រាប់ធ្វើការ មានបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ដោយចំណាយថវិកាអស់ចំនួន ជាង៦៦៨០០០ដុល្លារសហរដ្ឋអាមេរិក ដោយបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨មិនាឆ្នាំ ២០១៩ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ២៧ ឧសភាឆ្នាំ២០២០ ពាក់ព័ន្ធនឹងការកសាងអាគារនេះផងដែរ ក្រសួងមហាផ្ទៃ ក៏ត្រៀមនឹងធ្វើការសាងសង់ អធិការដ្ឋានគរបាលខណ្ឌចំនួន០៤បន្ថែមទៀតផងដែរ ដែលក្នុងនោះ មានដូចជាអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វា ព្រែកព្នៅកំបូលនឹងអធិការដ្ថាននគរបាលខណ្ឌមានជ័យ

  គួរបញ្ជាក់ផងដែរថា ការបើកសម្ពោធសមិទ្ធផលនៃអាគារអធិការនគរបាលខណ្ឌដូនពេញនេះ ក៏បានបញ្ចូល រួមជាមួយនឹងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារចរាចរណ៍ ប៉ុស្តិ៍នគរបាល២៤ម៉ោងលើ ២៤ម៉ោង សរុបចំនួន០៧អគារ ដើម្បីទុកឱ្យកងកម្លាំងមានសមត្ថកិច្ចបានសម្រាកនិងបំពេញការងារជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ  ទាំងការដោះស្រាយបញ្ហាចរាចរណ៍ ក៏ដូចជាកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាប្រជាពលរដ្ឋ ហើយក្នុងចំណោយអគារទាំង៧នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួយឧបត្ថម្ភចំនួន៥អគារ

 

អត្ថបទដែលជាប់ទាក់ទង