ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ឃួង​ ស្រេង​ ចុះពិនិត្យស្ថានភាព​ទឹកលិច​ដោយជំនន់ទឹកភ្លៀង​ និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាមួយនឹងការពិនិត្យមើលការកាយប្រឡាយ អមមហាវិថីឈ្នះឈ្នះ

104

ភ្នំពេញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញអមដោយមន្ត្រីជំនាញនិងអនិងអាជ្ញាធរដែនដី ពេញ១ថ្ងៃសៅរ៍ទី១០ខែតុលានេះបាន ចុះពិនិត្យស្ថានភាពទឹកលិចដោយជំនន់ទឹកភ្លៀងនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្តសង្កាត់សាក់សំពៅនិងសង្កាត់គងនយខណ្ឌដង្កោហើយបានបន្តដំណើរមកពិនិត្យមើលស្ថានភាព ការងារកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌព្រែកព្នៅដែលរងការរំលោភបំពានចាក់ដីលុបនិងដាក់លូតូចៗជំនួសពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យស្ទះទឹក ដែលក្រុមការងារនិងអាជ្ញាធរខណ្ឌបាននឹងកំពុងស្តារនិងកាយប្រឡាយនេះវិញ។

  ក្នុងការ ចុះពិនិត្យស្ថានភាពទឹកលិចដោយជំនន់ទឹកភ្លៀងនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅនិងសង្កាត់គងនយខណ្ឌដង្កោនោះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានចាត់អោយមានក្រុមមន្ត្រីប្រចាំការនៅផ្ទាល់ជាមួយប្រជាពលរដ្ឋចាំជួយអន្តរាគមន៏ជាមួយប្រជាពលរដ្ឋនិងរាយការណ៏បន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញដេីម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ក្នុងនោះដែរ លោកឃួងស្រេងបានជួយឧបត្ថម្ភជាអង្កដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់គងនយចំនួន៩០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូផងដែរ

  នៅព្រឹកថ្ងៃដដែលនោះលោកឃួងស្រេងក៏បានបន្តចុះទៅពិនិត្យស្ថានភាពទឹកលិចនិងពិនិត្យសកម្មភាព ជីកកាយប្រឡាយអមមហាវិថីឈ្នះៗចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ជំនួសពីប្រជាពលរដ្ឋមួយ ចំនួនបណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុកនិងហូរធ្លាក់មកបន្ថែមពី ស្រុកអង្គស្នូលខេត្តកណ្តាល និងកំពង់ស្ពឺមួយចំណែកទៀតធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញលោកសាំ ពិសិដ្ឋ បានឲ្យដឹងនៅរសៀលថ្ងៃ១០ខែតុលានេះថា ការជីកកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិសាស្ត្រខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ទំលាក់ទៅបឹងតម៉ោក គិតមកដល់ពេលនេះ សម្រេចបានប្រមាណជាង៧០ភាគរយហើយ ហើយ ការងារនេះគ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត

    លោកឃួង ស្រេងធ្លាប់បានបញ្ជាក់ហើយថាមានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងគឺ៖បរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥mm,ផ្ទៃ ទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ,ប្រឡាយឬវាលស្រែនានាត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅដ្ឋាន,និងមួយចំណែកទៀតមានការចាក់ដីរំលោភប្រឡាយពីប្រ ជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។តែទោះបីយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញបាននឹងខិតខំដោះស្រាយបញ្ហានេះ  តែសុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ខ្លះក្នុងពេលយើងបើកមុខទឹកនេះ៕

 

អត្ថបទដែលជាប់ទាក់ទង