ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីចិន សន្យាថានឹងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ឱ្យកាន់តែស៊ីជម្រៅ

80

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក ស៊ី ជិនពីង បានសរសេរក្នុងសារអបអរសាទរនោះដូច្នេះថា៖ «យើងមានគោលបំណងពង្រឹងចំណង មិត្តភាពរវាងប្រទេសចិន និងកូរ៉េខាងជើងឱ្យកាន់តែមានភាពរឹងមាំ និងយូរអង្វែង ហើយយើងមានការរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលកូរ៉េខាងជើង បានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចូលរួមជាមួយបណ្ដាប្រទេសនានា បើទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ»

គួរជម្រាបថា នាថ្ងៃសៅរ៍នេះ កូរ៉េខាងជើង បានប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួន ហើយព្រឹត្តិការណ៍នានា មានរួមបញ្ចូលទាំងព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ខណៈកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច រួមទាំងវិធានការរឹតត្បិតប្រឆាំង COVID-19៕

អត្ថបទដែលជាប់ទាក់ទង