ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតថ្នាំញៀន៤គីឡូក្រាម

42

ស្ទឹងត្រែង:ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបានជនសង្ស័យចំនួន 2 នាក់និងដកហូតបានថ្នាំញៀន 4 គីឡូក្រាមនៅម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២០។
កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត ចាប់ឃាត់ខ្លួនបន្តបន្ទាប់ដកហូតបានវត្ថុតាងគ្រឿងញៀន ៤កញ្ចប់ធំ(ស្មើនិងជិត៤គីឡូក្រាម)និងគ្រវីចំនួន២ថង់តូច។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិលើសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង និងនៅថ្ងៃទី១៨តុលា នេះបានបន្តស្រាវជ្រាវចុះគាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅជិតច្រកអន្តរជាតិត្រពាំងក្រៀល។
លោកវរសេនីយ៍ទោ ចែម ផានិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទី១- ឈ្មោះអ៊ិន ថាភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ ភូមិអូរស្វាយឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ទី២.ឈ្មោះវ៉ាន ភូរ ភេទប្រុសអាយុ ២៧ឆ្នាំមានទីលំនៅភូមិស្ដៅឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោបានបន្តឲ្យដឹងទៀតថាស្ថិតការក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រីអូត ស៊ីវត្ថាស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងជំនាញបានចុះដល់ចំណុចខាងលើឃាត់ខ្លួនបានជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនចំនួន ៣កញ្ចប់ធំ សាកសួរនិងបន្តនិតិវិធីឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅជិតព្រំដែនឡាវរួមជាមួយថ្នាំគ្រវីចំនួន ២ថង់តូចនិងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។
ជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាគ្រឿងញៀនខាងលើនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ។
ទាំង ២នាក់ខាងលើសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ កសាងសំណុំរឿងរួមទាំងវត្ថុតាមបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង