ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗចំនួនជិត ៥០០នាក់បន្ថែមទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

74

ក្រសួងសុខាភិបាលជប៉ុន បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៣៩ករណី ត្រូវបានរាយការណ៍ចេញពីទីក្រុងតូក្យូ។ រាជធានីដែលមានប្រជាជនប្រមាណ ១៤លាននាក់នេះ បានរងគ្រោះខ្លាំងជាងគេដោយសារ COVID-19 ក្នុងចំណោមតំបន់ទាំង៤៧ របស់ប្រទេសជប៉ុន ដែលមានចំនួនអ្នកឆ្លងសរុបកើនដល់ ២៩,១៨៥ នាក់។

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបច្ចុប្បន្ន មានចំនួនសរុប ១,៦៩៣ នាក់ នេះបើយោងតាមតួលេខផ្លូវការចុងក្រោយ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃអង្គារនេះ៕

អត្ថបទដែលជាប់ទាក់ទង