ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតនៅអាណត្តិទី២ ហើយ៥ឆ្នាំបន្ទាប់ទៀត អាចម៍ផ្កាយមួយនឹងហោះបុកផែនដី

76

លោក Pat Robertson ដែលជាអ្នកបង្រៀនពីព្រះគម្ពីនៃព្រះយេស៊ូផងដែរ ធ្វើការព្យាករណ៍បែបនេះក្នុងកម្មវិធី The 700 Club នៃទូរទស្សន៍ CBN នៅថ្ងៃអង្គារសប្ដាហ៍នេះ ចំពេលលោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិថ្នាក់ជាតិ។ ក្នុងឱកាសនោះលោក Robertson បានលើកឡើងយ៉ាងដូច្នេះថា «ជាដំបូងខ្ញុំចង់និយាយដោយមិនបាច់មានសំនួរថា លោក ត្រាំ នឹងទទួលបានជ័យជម្នះ។ តែវាមិនមែនមានន័យថា ជាការជំរុញឱ្យអ្នកទាំងអស់គ្នាអង្គុយក្នុងផ្ទះ មិនទៅបោះឆ្នោតនោះទេ ហើយផ្ទុយទៅវិញវាមានន័យថា អ្នកត្រូវចេញទៅបោះឆ្នោត និងធ្វើអ្វីៗគ្រប់យ៉ាងៗដែលអ្នកអាចធ្វើបាន…»

លោក Robertson ដែលមានអាយុ ៩០ឆ្នាំទៅហើយនោះបានបន្ថែមទៀតថា នៅក្រោមអាណត្តិទី ២ ជាប្រធានាធិបតីរបស់លោក ត្រាំ គឺជាសម័យកាលនៃការប៉ុនប៉ងធ្វើឃាត, ភាពចលាចលក្នុងសង្គម, សង្រ្គាមលោក និងថ្ងៃអវសាននៃពិភពលោក ដែលបុកទង្គិចដោយអាចម៍ផ្កាយមួយនៅឆ្នាំ ០៥ក្រោយ។

គួរជម្រាបថា លោក Pat Robertson ក៏ធ្លាប់បានធ្វើការព្យាករបែបនេះដែរកាលពីអតីតកាល ដោយកាលពីឆ្នាំ១៩៧៦ លោកបាននិយាយថា ពិភពលោកនឹងត្រូវបញ្ចប់នៅឆ្នាំ១៩៨២ ហើយក្នុងសៀវភៅមួយក្បាលរបស់លោកមានចំណងជើងថា The New Millennium លោកព្យាករណ៍ថាចុងបញ្ចប់នៃពិភពលោក គឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៧៕

អត្ថបទដែលជាប់ទាក់ទង