ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម៖ មនុស្សស្លាប់កើនដល់ ១១៧នាក់ និងបាត់ខ្លួន២១នាក់ក្នុងគ្រោះទឹកជំនន់-បាក់ដី ខណៈព្យុះមួយទៀតនឹងមកដល់ នៅចុងសប្តាហ៍នេះ

81

អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ភាគច្រើន ត្រូវបានរាយការណ៍ចេញពីបណ្ដាខេត្តភាគកណ្ដាលដូចជា ខេត្តក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam) ជាដើម។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ផ្ទះប្រជាជនប្រមាណជា ៣៧,៥០០ខ្នង នៅក្នុងខេត្ត ក្វាងប៊ិញ (Quang Binh) និង Quang Tri ត្រូវបានទឹកជន់លិច។ បន្ថែមពីនេះសត្វពាហនៈជាង ៧៤៦,៩០០ក្បាលបានងាប់, ចរាចរណ៍តាមមធ្យោបាយនានា នៅក្នុងតំបន់ទាំងនោះត្រូវបានកាត់ផ្ដាច់, ព្រមទាំងសាលារៀនជាច្រើន ត្រូវបានបិទទ្វារផងដែរ។

នៅជុំវិញបញ្ហាខាងលើ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ទ្រិញ ឌិញ ឌុង (Trinh Dinh Dung) បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជន ដែលរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា ជាពិសេសប្រជាជននៅក្នុងខេត្ត Ha Tinh និងខេត្ត Quang Binh។ ឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានស្នើឲ្យតំបន់នានាត្រៀមខ្លួន សម្រាប់ការមកដល់នូវព្យុះសូដែល (Saudel) ដែលអាចនឹងកើតមាននាប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង