ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន២ក្រុមនៅបន្តផ្តល់ គ្រឿងឧបភោគ បរិភោគជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

84

ភ្នំពេញ៖ អំណោយជាអង្គ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់រយកេសរបស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញជាបន្តទៀត ដើម្បីអោយរដ្ឋបាលរាជធានីបានបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។

   ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៦តុលានេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ

  អំណោយរួមមាន សប្បុរសជនទី១ ផ្តល់ជូនអង្កចំនួន១០តោន មី៥០០កេស ត្រីខ ៥០០យូ ទឹកត្រី៥០០យួទឹកស៊ីអ៊ីវ៥០០យួរ និងសប្បុរសជនទី២ ផ្តល់ជូនទឹកបរិសុទ្ធ៥០០0កេសដែរ។

   ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានាដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។

   លោកអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបានផ្តាច់ពីមាត់ពី យកអំណោយ ជាអង្គ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងក្រៀលដ៏លំបាក់នេះ ហើយលោកសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង