ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Joe Biden ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត ក្លាយជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ទី​៤៦

114

 

នៅ​ទីបំផុត​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធីប​តី​អាមេរិក នេះ​យោងតាម​សារព័ត៌មាន CNN និង​សារព័ត៌មាន AP និង CNA ចេញផ្សាយ​នាយ​ប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក Joe Biden ក្លាយជា​ប្រធានាធិបតី​ទី​៤៦​របស់​សហរដ្ឋអាមេរិក​។ លោក Joe Biden ទទួលបាន​ចំនួន​តំណាង​អ្នកបោះឆ្នោត ២៩០ ចំណេ​កលោក ដូ​ណា​ល់ ត្រាំ ទទួលបាន ត្រឹមតែ​២១៤​។​

​សូមបញ្ជាក់​ផងដែរ​ថា តាម​តួលេខ​ជាបឋម បាន​បញ្ជាក់ថា Joe Biden មកពី​គណបក្ស​ប្រជាធិបតេយ្យ ទទួលបាន​ការបោះឆ្នោត​ជូន ៧៤.៨៤៧.៨៣៤​នាក់ ស្មើនឹង​៥០,៦% នៃ​ចំនួន​សរុប​។ ចំណែកឯ​លោក Donald Trump ដែល​មកពី​គណបក្ស​សាធារណរដ្ឋ ទទួល​បានការ​បោះឆ្នោះ​ជូន ចំនួន​៧០.៥៩១.៥៣១ ស្មើនឹង​៤៧,៧%​ប៉ុ​ណ្នោះ​។​

​បេក្ខជន​ទាំងពីរ ត្រូវការ​សំឡេង​ចាប់ពី ២៧០​ឡើងទៅ​ទើប​សន្ម​ត់​ថា ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​៕

អត្ថបទដែលជាប់ទាក់ទង