ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ក្អែក​មួយ​ជា​ក្អែក​១០

122

​ ​
​ភ្នំពេញ​៖​បិទទ្វារ​ក្រុង ឬ​បិទទ្វារ​ខេត្ត​វា​មិនមែនជា​រឿង​ស្រុក​ខ្មែរ​ទេ វា​ជា​រឿង​សាម​កុក តែបើ​រឿង​បណ្ដេញ​ប្រជាជន​ចេញពី​ក្រុង​ពិតជា​​ស្រុក​ខ្មែរ​ដែល​បង្កើតឡើង​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុ ពត កាលពី​ថ្ងៃទី​១៧​មេសា​ឆ្នាំ​១៩៧៥ ។​
​ ​
​ពេលនេះ​ជា​សម័យ​កូ​វីដ ១៩ ហើយ​សម្រាប់​នៅ​ស្រុក​ខ្មែរ ដូចជា​មិនទាន់​ធ្ងន់ធ្ងរ​ដូច​ប្រទេស​នានា​ឡើយ ហើយ​ការបិទ​ប្រទេស​ទាល់​​តែ​ស្ថានភាព​ន​មៃ​ជំងឺ​នេះ វា​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​លំបាក​ស្ដារ​ឯណោះ ក្រែងលោ​អាច​កើតមាន ។​
​ ​
​នៅ​សម័យ​សាម​កុក គេ​បិទ​ក្រុង​ដោយសារតែ​មិន​ចង់​ឲ្យ​មាន​សង្គ្រាម ឬ គេចវេស​ពី​សង្គ្រាម​ជា​បណ្ដោះអាសន្ន ដោយសារតែ​ក្នុង​ក្រុង​គ្មាន​ទ័ព ឬ ទ័ព​តិចពេក​ត្រូវ​រង់ចាំ​ទ័ព​ជំនួយ​ឬ ស្បៀង​មកដល់​សិន ។ នៅក្នុង​រឿង​សាម​កុក មានតែ​ជូ​កឺ​លៀង​ទេ ដែល​ហ៊ាន​បើកទ្វារ​ក្រុង​អង្គុយ​ដេញ​ពិណ​ទទួល​ស៊ឺ​ម៉ា​អ៊ី ក្នុងខណៈដែល​ក្នុង​ក្រុង​គ្មាន​ទ័ព​នោះ ។​
​ ​
​ស៊ឺ ម៉ា​អ៊ី​ចាញ់កល​ល្បិច​ជូ កឺ​លៀង​មួយ​ក្បាច់​នេះ ធ្វើ​ឲ្យ​ស៊ឺ​ម៉ា​អ៊ី​សោកស្ដាយ​ជាខ្លាំង តែ​អ្វីៗ​វា​ហួសពេល​ទៅហើយ ។ ចុះ​សម័យ​​តេ​ជោ ដែល​ស្រុក​មានការ​រីកចម្រើន​បែបនេះ​ទៅហើយ រឿង​អី​ក៏​បែរ​ជាមាន​ពាក្យ​អា​ចាម​អារាម​ថា​បិទ​ក្រុង​នោះ ? អ្វីៗ​អនុវត្តន៍​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ពាក់​ម៉ាស់ លា​ងៃ​ម្អា​តដៃ​ឲ្យ​បានជា​ញឹកញាប់​ដោយ​សាប៊ូ ឬ អាល់កុល​និង​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ក្នុង​គម្លាត​សុវត្ថិភាព​មួយ​ប៉ុណ្ណោះ ។​
​ ​
​តាម​ធម្មតា​ជា​ទម្លាប់​ទៅហើយ សារធាតុ​ជា​អ្នកប្រឆាំង គឺ​ប្រឆាំង​ដាច់​ក្បាល ដាច់​កន្ទុយ ប្រឆាំង​ទាំង​ងងឹត​ងងុល​ដើម្បី​បោកប្រាស់​គេ​​ឯង​ថា​ស្ថានភាព​ស្រុក​ខ្មែរ​ដល់ពេល​ដែល​ត្រូវ​បិទ​ក្រុង​ហើយ ។ អា​អ្នក​ដែល​លេង​ក្បួន​អញ្ចឹងៗ គួរតែ​វ៉ៃ​នឹង​បន្ទះ​រនាប​ទើប​សម​ព្រោះនេះ​ជា​សំដី​ដែល​ធ្វើ​មើល​តែ​ស្រុក​ខ្មែរ​ហ្នឹង មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ទៅហើយ ?៕​

អត្ថបទដែលជាប់ទាក់ទង