ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្នំសន្ទូចមានចម្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរឃុំស្រែថ្មីរៀបចំកែលម្អឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត

144

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកលេងកម្សាន្តនៅរមណីយដ្ឋានភ្នំសន្ទូច ត្រូវបានកែលម្អឡើងវិញ គ្រាដែលអាជ្ញាធរ ស្រុក .ឃុំ ចំកាប់ឆ្ការព្រៃ ធ្វើផ្លូវ ឡើងនិងបង្កើតជាសហគមន៍ថែរក្សាឲ្យមានសោភ័ណភាព និងមានសេវាកម្មចំណីអាហារ វត្ថុអនុស្សាវរីយ៍  ទាក់ទាញភ្ញៀវទេចរណ៍ឡើងវិញគ្រាដែលភ្ញៀវទេសចរទៅហួសមកហួស។

លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា៖  ដោយយោងតាមសេចក្តីណែនាំរបស់អភិបាលខេត្តកំពង់ឆ្នាំងក៍ដូចជាមន្ទីរទេសចរណ៍ខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរឃុំស្រែថ្មី ដើម្បីធ្វើការប្រមូលផ្តុំកំលាំងមកធ្វើការកាប់ឆ្ការព្រៃនៅនៅតំបន់ភ្នំសន្ទូច ដើម្បីធ្វើឲ្យមានសោភ័ណភាពស្រឡះល្អឡើងវិញ ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេចរណ៍ ។ 

លោកអភិបាលស្រុករលសប្អៀរបានអោយដឹងទៀតថា៖ ក្នុងរយៈពេលកន្លងទៅនេះ ដោយសារតែតំបន់ទេសចរណ៍ក្នុងខេត្តកើតមានច្រើនកន្លែង មានឆ្ងាយនិងជិតហើយភ្ញៀវទេចរណ៍ក្នុងខេត្ត ហាក់ភ្លេចដោយទៅហួសមកហួស នូវរម្មណីយ៍ដ្ឋាន ភ្នំសន្ទូច ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងជារឿងព្រេង ។ ធ្វើឱ្យរម្មណីយ៍ដ្ឋានភ្មំសន្ទូចបានស្ងប់ស្ងាត់មួយរយៈចុងក្រោយ  ហើយបានក្លាយទៅទីកន្លែងមួយដ៍ស្ងាត់ជ្រងុំ ហើយនឹងមាន ត្រឹមតែភ្ញៀវទៅមកលេងកម្សាន្តដោយនៅថ្ងៃបុណ្យទានតិចតួចប៉ុណ្ណោះ។

 ដោយតែស្ថាបភាពបែបនេះហើយទើបអាជ្ញាធរខេត្តប្រញាប់ធ្វើការណែនាំ ឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមកាប់ឆ្ការព្រៃខាងក្រោមៗដើម្បីធ្វើការកែលម្អរមណីយដ្ឋាន ភ្នំសន្ទូច នេះឡើងវិញ ដោយមិនត្រូវទុកចោលនោះឡើយដោយធ្វើយ៉ាងណាស្រូបភ្ញៀវទេសចរណ៍ អោយមកលេងកំសាន្តក្នុងតំបន់របស់ខ្លួន ។

ក្នុងនោះអាជ្ញាធរឃុំ ត្រូវរៀបចំបង្កើតឲ្យមាននូវសហគមន៍ទេចរណ៍ភ្នំសន្ទូច ដោយធ្វើការរៀបចំអោយមានកន្លែងលក់ដូរ មានខ្យុះសម្រាប់អង្គុយលេងកម្សាន្ត មានដាក់តាំងលក់ វត្ថុអនុស្សាវរីយ៍ និងកែលម្អផ្លូវមួយចំនួន ដើម្បីបង្កើនអោយមានសោភ័ណភាពល្អប្រសើឡើងវិញផងដែរ ។

ចំណែកមេឃុំស្រែថ្មី លោក នូ ឃាន ក៏បានឲ្យដឹងផងដែរថា៖ ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិទាំង ១២នៅក្នុងឃុំ ទាំងអស់បានសហការគ្នា ឡើងមកកាប់ឆ្ការព្រៃនៅតាមជើងភ្នំសន្ទូច ពីក្រោមឡើងទៅដល់លើកំពូលភ្នំ ដោយកាប់ឆ្កាព្រៃ តូចៗ ដែលមិនអាចបម្រើសេចក្តីត្រូវការបាននឹងធ្វើការកែលម្អមានសោភ័ណភាពផងដែរ ។ 

លោកមេឃុំស្រែថ្មីបាន បញ្ជាក់ផងដែរថា៖ ដើម្បីមិនឱ្យខាតការងាររបស់ប្រជាពលរដ្ឋច្រើន គឺយើងរួមគ្នាធ្វើតែ១សប្តាហ៍១ថ្ងៃប៉ុណ្ណោះ  ដែលគិត មកដល់ពេលនេះយើង ធ្វើបាន៦សប្តាហ៍រួចមកហើយ ។

សូមបញ្ជាក់ផងដែរថា:រមណីយដ្ឋាន ភ្នំសន្ទូច មានចម្ងាយពីទីរួមខេត្តតាមផ្លូវជាតិលេខ៥៣ប្រមាណជា២គីឡូម៉ែត្រដែលស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ  ហើយត្រូវបានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងដាក់បញ្ជូនជារម្មណីយ៍ដ្ឋាន ប្រវត្តិសាស្ត្រា និងមានរឿងព្រេងនិទានផងដែរ  

 

 

អត្ថបទដែលជាប់ទាក់ទង