ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឫស្សីបន្ត ចុះចែកម៉ាស បាញ់អាកុលនិងការផ្សព្វផ្សាយឲ្យបងប្អូនអាជីវករ ចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

105

ភ្នំពេញ៖ គណៈកម្មការផ្សារអូរឫស្សី បានបន្តសកម្មភាព ចុះចែកម៉ាស បាញ់អាកុលនិងផ្សព្វផ្សាយឲ្យបងប្អូនអាជីវករដូចជាប្រជាពលរដ្ឋដែលត្រូវទៅទិញឥវ៉ាន់ចេញ ចូលផ្សារអូឬស្សី ដើម្បីអោយពួកគាត់ចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា

  ជាក់ស្តែងនៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ នេះ លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សីបានដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យក៏ដូចជាការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាសជូនបងប្អូនអាជីវករដូចជាបងប្អូនប្រជាពលរដ្ឋដែលត្រូវ

ចេញ ចូលផ្សារនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺ កូវីដ១៩ទាំងអស់គ្នា ខណៈដែលជម្ងឺនេះបាននិងកំពុងមានវត្តមាននូវឡើយ។

  លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា នៅពេលថ្មីៗនេះម៉ាសដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ឲ្យមកគណៈកម្មការផ្សារអូរឬស្សីចំនួន២០០០ម៉ាក់ ហើយម៉ាក់ទាំងនេះ យើងបានចែកជូនបងប្អូនអាជីវករនៅក្នុងផ្សារអស់ហើយ

  លោកបញ្ជាក់បន្ថែមថា បន្ថែមពីនេះទៀត គណៈកម្មការផ្សារ តែងតែចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ជាប្រចាំរាល់ខែ ផ្សព្វផ្សាយតាមមីក្រូចំនួន៤៦គ្រឿងស្តីពីការបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

  លោកប្រធានផ្សារក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងតូបលក់ដូរនៅឡៅតឿនៃផ្សារអូឬស្សីនេះចំនួន១៧០តូបដែលយើងបានអោយពួកគាត់ផ្លាស់ប្តូរមកលក់ដូរជាបណ្តោះអាសន្ននៅលើផ្លូវលេខ

១១១ ខាងកើតផ្សារ ដើម្បីឲ្យក្រុមហ៊ុនធ្វើការជួសជុលអាគារឡៅតឿផ្សារអូឫស្សីនេះឡើងវិញ ក្នុងខណៈនេះ ក្រុមហ៊ុនបាននិងកំពុងចាប់ផ្ដើមធ្វើការជួសជុលហើយ។ ជឿថាមិនយូរទេ បងប្អូនអាជីវករអាចមកលក់ដូរនៅតូបរបស់ខ្លួននៅកន្លែងដើមវិញ នាពេលដ៏ខ្លីខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង