ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌមានជ័យ ប្រើប្រាស់​ឡានទឹក​ជាច្រើន​គ្រឿង ដើម្បី​បាញ់​ទឹក​លាង​សំអាត កំណាត់​ផ្លូវជាតិ​លេខ​២

74

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​កំលាំង សណ្តាប់ធ្នាប់​ខណ្ឌ បាញ់​លាង​សំអាត​ផ្លូវ ទាំងសងខាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចាប់ពី​ចំណុច​ស្តុ​ប​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់​ចាក់អង្រែ​ក្រោម ដល់​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ឡាន​ដឹក​ទឹក​សាលាខណ្ឌ​មានជ័យ អស់​ចំនួន ៥០ ឡានទឹក ។​
​ក្នុងនោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន រថយន្ត​ដឹក​ដី​ទាំងអស់ ដែល​កំពង់​ចរាចរ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចូលរួម​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ត្រឹមត្រូវ​ពេល​រថយន្ត ដឹក​ដី ឬ​ដឹក​ខ្សាច់ មុនពេល​ដឹក​ចេញពី​ការដ្ឋាន​ត្រូវ​លាង​កង់​រថយន្ត​អោយបាន​ស្អាត ត្រូវ​គ្រប​តង់​អោយបាន​ត្រឹមត្រូវ ជៀសវាង​កុំអោយ​មានការ​ហូរ​ទឹក​ប្រឡាក់​ផ្លូវ​ដែល​ធ្វើអោយ ខូច​សណ្តាប់ធ្នាប់ ហើយ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​។ ម្យ៉ាងវិញទៀត​ស្នើសុំ​កុំអោយ​ដឹក​លើស​ទម្ងន់ អាច​កើតជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ក៍​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង​ថែមទៀត​ផងដែរ ។​
​សូមជម្រាបថា លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់​ក្នុង​មូល​ខណ្ឌមានជ័យ ធ្វើ​កិច្ចសន្យា ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ រាល់​ការខូចខាត​ផ្លូវ ឬ​សម្បត្តិ​រដ្ឋ​ផ្សេងៗ ទទួល​រ៉ាប់រង​ទាំងអស់ ប្រសិនបើ​មិន​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ទេ ក្រុមហ៊ុន​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន ៕​

អត្ថបទដែលជាប់ទាក់ទង