ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ជនសង្ស័យ ២​នាក់​ទៅ​តុលាការ ករណី​ជួញដូរ​គ្រឿងញៀន​ជាង ៣​គីឡូក្រាម​

72

 

​ភ្នំពេញ​៖ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ៣​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ នៅ​រាជធានី​ភ្នំពេញ​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលា​ម៉ោង ២១​និង​០០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​សម្របសម្រួល​ដោយ​លោក សឿង មុនី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ផ្សារ ផ្លា​ហ្សា ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ១-​ឈ្មោះ ស៊ន ដា​រ៉ូ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ២-​ឈ្មោះ ម៉ុក ស្នា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ​មិន​ពិតប្រាកដ ចាប់យក​វត្ថ​តាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ៣១៤៩,០៣ ក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង