ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការដោះលែង អតីតពិធីករទូរទស្សន៍ប៉ុស្តិលេខ៣ ឪ្យមានសេរីភាពវិញនាព្រលប់នេះ

69

ភ្នំពេញះរហូតមកដល់ព្រលប់ថ្ងៃទី១៧ខែវិច្ឆិកានេះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចមិនឃុំខ្លួនអតីតពិធីករទូរទ្ទស្សន៍ប៉ុស្តិលេខ៣ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់អោយម្ចាស់បំណុលរួចដោះលែងឪ្យមានសេរីភាពវិញ ។
សមត្ថកិច្ចចាប់ខ្លួនអតីតពិធីករនេះនៅយប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ធ្វើនៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុនីង្ស សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០ «ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
អតីតពិធីករដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង