ផ្សារច្បារអំពៅ បាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺឆ្លង
ភ្នំពេញ ៖ បន្ទាប់ពីអាជីវករបិទតូប ទៅកាន់លំនៅឋាននោះ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បាេអំពៅ បានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសំលាប់មេរោគនៅក្នុងផ្សារ ដេីម្បីបង្ការការពារជំងឺឆ្លងនានា ពិសេសការពារជំងឺកូវីដ~១៩ ជូនដល់បងប្អូនអាជីវករ និងអតិថិជនចេញចូលផ្សារ។
លោក គួច ចំណាន បានបញ្ជាក់ថា ដោយទទួលបានការណែនាំពីលោក ឃួង ស្រេងអភិបាល រាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកបានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសំលាប់មេរោគ ដេីម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវិដ១៩ នៅក្នុងផ្សារច្បារអំពៅ ជូនបងប្អូនអាជីវករ និងអតិថិជន ដែលចេញចូលផ្សារច្បារអំពៅ។
សូមពុក ម៉ែ បងប្អូន ចូលរួមការពារ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវទាំងអស់គ្នា ៕





