ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកថ្ងៃសម្រាក ការងាររដ្ឋមកប្រជុំក្រុមការងារបក្សសង្កាត់ នៅសង្កាត់កោះអន្លង់ចិននិងចុះពិនិត្យការសាងសង់សាលប្រជុំគណបក្សសង្កាត់កោះអន្លង់ចិន

102
កណ្ដាល៖នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាលបានយកថ្ងៃឈប់សម្រាកពីការងាររដ្ឋរបស់រាជការមកធ្វើការគណបក្សវិញជាក់ស្ដែងបានដឹកនាំកិច្ចប្រជុំបក្សនៅទីស្នាក់ការគណបក្សសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្ដាល។
កិច្ចប្រជុំក្រុមការងារចុះជួយសង្កាត់ កោះអន្លង់ចិននេះដោយមានការចូលរួមពីលោកនិងលោកស្រី ក្រុមការងារចុះជួយភូមិទាំង០៤ គណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ សាខាបក្សភូមិទាំង០៤។
ក្នុងឱកាសនោះ ដែរក្រោយចប់កិច្ចប្រជុំលោកប្រធានក្រុមការងារ បានដឹកនាំចុះពិនិត្យការសាងសង់អគារសាលប្រជុំគណបក្សសង្កាត់កោះអន្លង់ចិនផងដែរ៕
អត្ថបទដែលជាប់ទាក់ទង