ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនបន្សាបគ្រឿងញៀនចំនួន៥០នាក់ ហែកបង្អួចរត់គេចខ្លួន ពីក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស

87

 

ព្រះសីហនុ៖ យុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន ៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល នៅវេលាម៉ោងជិត ១១យប់ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន ១៣នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។

សមត្ថកិច្ច បញ្ជាក់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣ នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន (មិនមែនជាអ្នកជាប់ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ។

បើតាមលោកប្រធានមជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស បញ្ជាក់ថា ក្រុមយុវជនបន្សាបគ្រឿងញៀន​ក្នុង​ជ​ម្ឈ​មណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៥០​នាក់ បាន​លួចរួច​រត់​ចេញពី​មណ្ឌលកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកានេះ។ ក្រោយពីរត់គេចខ្លួន ​សមត្ថកិច្ច​ចម្រុះ រួមមាន​នគរបាល កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ បានឃាត់ខ្លួនយុវជនបានចំនួន១៣នាក់មកវិញ បើគិតត្រឹមថ្ងៃទី២២វិច្ឆិកានេះ។

ចំណែកមនុស្ស៣៧នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ពួកគេយកមកមណ្ឌលវិញ៕

អត្ថបទដែលជាប់ទាក់ទង