ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ជនសង្ស័យ​មុខសញ្ញា​ចាស់​នៅ​ភ្នំពេញ​ បម្រុង​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​ ត្រូវ​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​បាន​ម្នាក់​

81

ខេត្តសៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្តសៀមរាប​ សហការ​គ្នា​ដេញ​តាម​បង្ក្រាប​បាន​ក្រុម​ជនសង្ស័យ​ដែល​ជំនាញ​ខាង​កាច់​សោរ​ម៉ូតូ​បាន​ម្នាក់​និង​រត់​រួចខ្លួន​ម្នាក់​ ។​ ​ហេតុការណ៍​ដេញ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​២១​ខែតុលា​ឆ្នាំ​២០២០​ ស្ថិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​។​

លោក​វរសេនីយ៍ឯក​ ហង្ស​ សូ​ផាត​ភី​រម្យ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ព្រមទាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ បាន​សហការ​គ្នា​ ស្រាវជ្រាវ​ដេញ​ល្បាត​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ មុត​ សុភា​ ហៅ​ ចាន់​ នី​ ភេទ​ប្រុស​ អ​យុ​៤១​ឆ្នាំ​ ទីលំនៅ​សង្កាត់​ទួល​ពង្រ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​កាច់​សោ​រក​ម៉ូតូ​)​ ។​

​លោក​បន្ត​ថា​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ល្បាត​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​លួច​ម៉ូតូ​(​កាច់​សោរ​.​ក​)​ចំនួន​២​នាក់​ ដែល​ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ​(​កាច់​សោ​រក​)​កន្លង​មក​ ហើយ​បម្រុង​និង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បន្ត​ទៀត​។​ ពេល​នោះ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​នគរបាល​ក្រុង​សៀមរាប​ បាន​សហការ​គ្នា​ ដេញ​បង្ក្រាប​បាន​ភ្លាមៗ​។​

​លោក​បញ្ជាក់​ សង្ស័យ​ម្នាក់​ ដែល​បង្ក្រាប​បាន​នោះ​គឺ​ដោយសារ​ពួក​គេ​ប្រឹង​ជិះ​រត់​ធ្លាក់​ពីលើ​ម៉ូតូ​និង​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​។​លោក​បញ្ជាក់​ទៀត​ថា​ ករណី​នេះ​ ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​សោរ​សម្រាប់​កាច់​សោរ​.​ក​ម៉ូតូ​ចំនួន​៣​ដើម​គ្រាប់​ដែក​ឆក់​តូចៗ​ សម្រាប់​បើក​សោរ​សុវត្ថិភាព​ចំនួន​៣​គ្រាប់​,​ដង​ទុល​លើ​វី​ស​ចំនួន​១​ដើម​។​លោក​បន្ថែម​ថា​ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​បម្រុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​(​កាច់​សោ​រក​)​ពិតប្រាកដ​មែន​ ប៉ុន្ដែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មុន​។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ​នៃ​ខេត្តសៀមរាប​ កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង